ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា​ព្រមាន​ជំងឺ​រលាក​ទងសួត ដែល​អ្នក​ត្រូវ​ទៅ​ពេទ្យ​ជាបន្ទាន់​
08, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​បំពង់​ទងសួត​មាន​នាទី​ដឹកនាំ​ខ្យល់​អុកស៊ីសែន​ចូលទៅក្នុង​សួត​។ នៅពេល​បំពង់​ទាំងនេះ​រង​ការ​រលាក វា​នឹង​កើតជា​ទឹករំអិល ឬ​ស្លេស្ម​កាន់តែច្រើន​។ ករណីនេះ​ហៅថា ការ​រលាក​ទងសួត ព្រមទាំង​បង្ក​ជា​អាកា​រៈ​ក្អក ពិបាក​ដកដង្ហើម និង​ក្តៅខ្លួន​ស្ទិញៗ​។​



​អាកា​រៈ​ដំបូង​នៃ​ជំងឺ​រលាក​ទងសួត​ស្រួចស្រាវ​មិន​ខុសគ្នា​នឹង​ជំងឺ​ផ្តាសាយ​ឡើយ​ដូចជា​៖
•    ហៀរ​សំបោរ​
•    ឈឺបំពង់ករ​
•    អស់កម្លាំង​
•    កណ្តាស​
•    ដកដង្ហើម​លឺ​សូរដូច​ហួច​
•    មាន​អារម្មណ៍​ថា​ចាញ់​ត្រជាក់​
•    ឈឺ​ខ្នង និង​សាច់ដុំ​
•    ក្តៅខ្លួន ៣៧ ទៅ​៣៨​អង្សារ​

​ក្រោយពី​ចាប់ផ្តើម​ឆ្លង​ជំងឺ​រួច អ្នក​ប្រហែលជា​កើតជា​អាកា​រៈ​ក្អក ដែល​វា​ទំនង​ជាមាន​លក្ខណៈ​ស្ងួត​ក្នុងពេល​ដំបូងៗ បន្ទាប់មក​ទើប​មាន​ស្លេស្ម​ក្រោយ​។ ការ​ក្អកមាន​កំហាក​គឺជា​អាកា​រៈញឹក​ញាប់​បំផុត​មួយ​នៃ​ជំងឺ​រលាក​ទងសួត​ស្រ​យ​ច​ស្រាវ ហើយ​អាច​បន្ត​យូរ​បំផុត​ពី ១០​ថ្ងៃ​ទៅ ៣​សប្តាហ៍​ឯណោះ​។​

​អាកា​រៈ​ផ្សេងៗ​ទៀត​ដែល​អ្នក​គួរ​សម្គាល់​ដែរនោះ​គឺ ការប្រែប្រួល​របស់​ពណ៌​កំហាក​ពីស ទៅ​បៃតង ឬ​លឿង​។ រឿងនេះ​មិនមែន​មានន័យថា ការបង្ក​រោគ​នោះ​បង្កឡើង​ដោយ​វីរុស ឬ​បាក់តេរី​ទេ វា​គ្រាន់តែ​ជា​ប្រតិកម្ម​ដែល​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​ប៉ុណ្ណោះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ចូរ​ទាក់ទង​គ្រូពេទ្យ​ភ្លាមៗ​បើសិនជា​អ្នកមាន​អា​ការៈព្រមាន​ដូចខាងក្រោម​នេះ​បន្ថែមទៀត​៖
•    ស្រក​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​
•    ក្អក​ខ្លាំងៗ​
•    ពិបាក​ដកដង្ហើម​
•    ឈឺទ្រូង​
•    ក្តៅខ្លួន​ចាប់ពី ៣៨​អង្សារ​ឡើងទៅ​
•    ក្អក​យូរ​ជាង ១០​ថ្ងៃ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com