ជាតិ
រថយន្ត
Star Auto៖​ជ្រើសរើស​រោង​ជាង​ថែទាំ និង​ជួសជុល​រថយន្ត​ត្រឹមត្រូវ ដូច​នាំ​គ្រួសារ​លោកអ្នក​ឲ្យ​រីករាយ និង​សុវត្ថិភាព​
25, Mar 2019 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បច្ចុប្បន្ន ម្ចាស់​រថយន្ត​ប្រឈម​នឹង​ការពិបាក ក្នុងការ​ជ្រើសរើស​យាន​ដ្ឋា​ន​ជួសជុល​រថយន្ត​។ ពួកគាត់​មិនដឹងថា​ត្រូវ​ទៅ​កន្លែង​ណា​? រោង​ជាង​ជួសជុល​របស់ Star Auto បាន​បង្កើតឡើង​ស្របទៅតាម​ស្តង់ដារ​សកល​របស់​ក្រុមហ៊ុន Mercedes-Benz (MB) ដោយមាន​បំពាក់​នូវ​ម៉ាស៊ីន​កុំព្យូទ័រ​សម្រាប់​ត្រួតពិនិត្យ​រថយន្ត ឧបករណ៍​ជួសជុល​ដែល​តម្រូវ​ដោយ​ក្រុមហ៊ុន MB គ្រឿងបន្លាស់​ថ្មី​ពិតប្រាកដ រួមទាំង​អ្នកបច្ចេកទេស​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​យ៉ាង​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន Mercedes-Benz​។ រោង​ជួសជុល​របស់ Star Auto អាច​ជួសជុល​បាន​គ្រប់​ប្រភេទ​នៃ​បញ្ហា ជាមួយនឹង​តម្លៃថោក​សមរម្យ​។ ជ្រើសរើស កន្លែង​ថែទាំ និង​ជួសជុល​រថយន្ត​បាន​ត្រឹមត្រូវ គឺ​ប្រៀប​ដូចនឹង​ការជ្រើសរើស​ឲ្យ​គ្រួសារ​របស់លោក​អ្នក​រី​ករាយ ទទួលបាន​បទពិសោធ​ន៍​ក្នុងការ​ធ្វើដំណើរ​ប្រកបដោយ​គុណភាព សុវត្ថិភាព​។

 

​បច្ចុប្បន្ន ម្ចាស់​រថយន្ត​ប្រឈម​នឹង​ការពិបាក ក្នុងការ​ជ្រើសរើស​យាន​ដ្ឋា​ន​ជួសជុល​រថយន្ត​។ ពួកគាត់​មិនដឹងថា​ត្រូវ​ទៅ​កន្លែង​ណា​? ជាទូទៅ ការសម្រេចចិត្ត​ជ្រើសរើស​យានដ្ឋាន ឬ​រោង​ជាង​ជួសជុល ត្រូវបានធ្វើ​ឡើងជា​ញឹកញាប់​នៅលើ «​តម្លៃ​»​។ តើ​អ្នក​ចង់​ជួសជុល​រថយន្ត​អស់ប្រាក់​តិច ឬ​ចង់​ជួសជុល​វា​ឲ្យ​ត្រូវចំ​កន្លែង​ពី​អ្នកជំនាញ​ត្រឹមត្រូវ​? នេះ​គឺជា​កា​រស​ម្រ​ច​ចិត្ត​ដ៏​លំបាក សម្រាប់​មនុស្ស​ជាច្រើន​។



​រោង​ជួសជុល​ត្រឹមត្រូវ​របស់ Star Auto ត្រូវបាន​បង្កើតឡើង​ស្របទៅតាម​ស្តង់ដារ​សាកល​របស់​ក្រុមហ៊ុន Mercedes-Benz (MB) ដូចគ្នា​ទៅនឹង​ឯ​បរទេស​តែម្តង ដោយមាន​បំពាក់​នូវ​ម៉ាស៊ីន​កុំព្យូទ័រ​សម្រាប់​ត្រួតពិនិត្យ​រថយន្ត ឧបករណ៍​ជួសជុល​ដែល​ត្រូវបាន​តម្រូវ​ដោយ​ក្រុមហ៊ុន MB ការប្រើប្រាស់​គ្រឿងបន្លាស់​ថ្មី​ពិតប្រាកដ​របស់​ក្រុមហ៊ុន MB ព្រមទាំង​មាន​អ្នកបច្ចេកទេស​ជាច្រើន ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន Mercedes-Benz​។​ ​​​

នៅពេលដែល​ Star Auto ប្រាប់​ទៅម្ចាស់រថយន្ត​ថា ពួកគាត់​អាច​ជួសជុល​អ្វី​ក៏បាន អាស្រ័យ​លើ​កំហូច​នៃ​រថយន្ត​នីមួយៗ ព្រោះ​រោង​ជាង​របស់ Star Auto អាច​ជួសជុល​បាន​គ្រប់​ប្រភេទ​នៃ​បញ្ហា។ ប៉ុន្តែការឆ្លើយតប​ដំបូង​របស់​ម្ចាស់រថយន្តគឺ «​ប្រហែលជា​ជា​ថ្លៃ​ណាស់​ហើយ​! អត់​ទៅ​ទេ​»​។ ​តាមពិតទៅ​គោលការណ៍​របស់​ក្រុមហ៊ុន Star Auto គឺ​តែងតែ​ផ្តល់​ឲ្យ​អតិថិជន ត្រួត​ពិនិត្យមើល​ការវាយតម្លៃ​លម្អិត​សិន មុនពេល​ចាប់ផ្តើម​ធ្វើការ​ជួសជុល ព្រោះ​ក្រុម​អ្នកជំនាញ​របស់​យើង គាត់​អាច​ឆែក​ដឹង​ពី​បញ្ហា​ទាំងអស់​។ តារាង​តម្លៃ​នៃ​ការជួសជុល ត្រូវបាន​ផ្តល់​ឲ្យ​អតិថិជន​ដោយ​មិន​គិតថ្លៃ​។ គ្រាន់តែ​សាកសួរ ឬ​យកមក​ពិនិត្យ​សិន​សោះ គឺ​វា​មិនមាន​អស់ប្រាក់​នោះឡើយ ដូច្នេះហើយ​បានជា​យើង លើកទឹកចិត្ត​ឲ្យ​ម្ចាស់​រថយន្ត ប្រៀបធៀប​តម្លៃ​នៃ​ការជួសជុល និង​គុណភាព ក៏ដូចជា​វិជ្ជាជីវៈ​របស់​យើង ទៅនឹង​កន្លែង​ណាមួយ ដែល​អតិថិជន​គិតថា គេ​ជួសជុល​បាន ហើយ​ថោក​។



​ម្ចាស់​រថយន្ត Mercedes-Benz ទាំងឡាយ គួរតែ​យក​រថយន្ត​របស់ខ្លួន​មក​ចុះឈ្មោះ​ជាមួយនឹង​ក្រុមហ៊ុន Star Auto​។ ប្រសិនជា​ក្រុមហ៊ុន Mercedes-Benz តម្រូវ​ឲ្យ​ប្រមូល​រថយន្ត​ដែល​បាន​លក់​ចេញ​ហើយ យកទៅ​ពិនិត្យ​បច្ចេកទេស​ឡើងវិញ នោះ​យើង​អាចទាក់ទង​ជាមួយ​ម្ចាស់​រថយន្ត​ទាំង​នោះបាន ដោយ​ឲ្យ​ពួកគាត់​ទទួលបាន​ការជួសជុល​រថយន្ត​ដោយ​ឥតគិតថ្លៃ​។ គោលដៅ​របស់​យើង មិនមែន​ជួសជុល​រថយន្ត​តែម្តង​ប៉ុណ្ណោះ​នោះទេ​។ គោលដៅ​របស់​យើង គឺ​ត្រូវ​ថែទាំ និង​ជួសជុល​រថយន្ត​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត និង​គ្រួសារ​របស់​ពួកគាត់​រីករាយ ទទួលយក​បទពិសោធ​ន៍​ក្នុងការ​ធ្វើដំណើរ​ប្រកបដោយ​គុណភាព សុវត្ថិភាព និង​ផាសុកភាព​នៅថ្ងៃនេះ និង​នៅ​ថ្ងៃស្អែក​។​

​នៅ​មុនពេល​បោះឆ្នោត ការ​ជាវ​រថយន្ត​មិនមាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ ក៏ប៉ុន្តែ​បន្ទាប់ពី​ការបោះឆ្នោត​រួចរាល់ ក្រុមហ៊ុន Star Auto បាន​លក់​រថយន្ត​ចេញ បាន​ច្រើន​គ្រឿង​ជាង​មុន​។ នៅពេលនេះ ទោះបីជា​ស្ថិតក្នុង​អំឡុងពេល​ឈប់សម្រាក់ ឬ​រដូវក្តៅ​យ៉ាងណាក្តី អតិថិជន​ដែល​អញ្ជើញ​ចូលមក​អគារ​តាំង​បង្ហាញ​រថយន្ត និង​រោង​ជាង​ជួសជុល​របស់​ក្រុមហ៊ុន​យើង នៅតែមាន​ចំនួន​ច្រើន និង​បន្ត​កើន​ឡើងជា​ដដែល​។ យើង​នៅតែមាន​សង្ឃឹម​មុតមាំ​ថា ឧស្សាហកម្ម​រថយន្ត នឹង​នៅតែ​បន្ត​រីក​ធំធាត់ និង​អភិវឌ្ឍ​។ ក្រុមហ៊ុន Star Auto បាន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តោតលើ​រយៈពេល​វែង ហើយ​យើង​មាន​ឆន្ទៈ ដើម្បី​អភិវឌ្ឍ​ប្រកបដោយ​ភាព​អត់ធ្មត់​ទៅលើ​ទីផ្សារ ក៏ដូចជា​ក្រុម​បុគ្គលិក​ផ្នែក​លក់ និង​ផ្នែក​សេវាកម្ម​ក្រោយ​ការលក់​របស់​យើង និង​ដល់​អតិថិជន​ទូទៅ​របស់​យើង​។​

​នៅ Mercedes-Benz យើង​តែងតែ​និយាយថា «​ភាព​ល្អផ្តាច់គេ ឬក៏​គ្មានអ្វី​សោះ​» ហើយ​យើង​ធ្វើការ ឲ្យ​ល្អផ្តាច់គេ​ជា​រៀងរាល់ថ្ងៃ​។ យោបល់​របស់​យើង​សម្រាប់​បណ្តា​ម្ចាស់​យានយន្ត គឺ​គួរតែ​ធ្វើការ​ថែទាំ​រថយន្ត​ដោយមាន​ការត្រួតពិនិត្យ​ពី​អ្នកជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ​។ មធ្យោបាយ​ដែល​ល្អ​បំផុត​ដើម្បី​ចៀសវាង​ការជួសជុល​ដែល​មិនចាំបាច់ ហើយ​ខាត​ពេល គឺ​ការពិនិត្យ​ថែទាំ​ឲ្យ​បាន​ទៀងទាត់ ហើយ​ត្រឹមត្រូវ​។ ការថែទាំ​រថយន្ត មិនមែន​គ្រាន់តែ​ប្តូរ​ប្រេងម៉ាស៊ីន ឬ​លាង​សម្អាត​ប៉ុណ្ណោះ​នោះទេ ប៉ុន្តែ​ត្រូវ​មើល​លើ​ការថែទាំ​សម្បក​កង់ ផ្លិត​ទឹក (​ដៃ​ជូត​កញ្ចក់​) ហ្វ្រាំង ប្រេង​ប្រអប់លេខ និង​ប្រេង​ហ្វ្រាំង គួរតែ​ត្រូវបាន​ត្រួតពិនិត្យ និង​ប្តូរ​ឲ្យ​បាន​ទៀងទាត់​ផងដែរ​។ ភ្លើង​សញ្ញា និង​ចង្កៀង ក៏​គួរតែ​ត្រូវបាន​ត្រួតពិនិត្យ ដើម្បី​ចៀស​នូវ​ហានិភ័យ​ផ្សេងៗ​ផង​។

​ការចំណាយ​ប្រាក់​បន្តិចបន្តួច ទៅលើ​ការថែទាំ​រថយន្ត​ឲ្យ​បាន​ទៀងទាត់ អាចជួយ​សន្សំសំចៃ​ប្រាក់​បាន​ច្រើន ហើយក៏​ជា​មធ្យោបាយ​មួយ ក្នុងការ​ធានា​ឲ្យ​បាន​ថា រថយន្ត​របស់​យើង ពិត​ជាមាន​សុវត្ថិភាព​ក្នុងការ​បើកបរ​ថែម​ទៀតផង​។ ទង្វើ​របៀបនេះ ប្រៀបដូចជា​ការ​មាន​វេជ្ជបណ្ឌិត​ប្រចាំ​គ្រួសារ​ដូច្នេះ​ដែរ ជម្រើស​ល្អ​បំផុត គឺ​ការស្វែងរក​កន្លែង​ជួសជុល​រថយន្ត​ល្អ​មួយ ដែល​អាច​ជឿទុកចិត្ត ក្នុងការ​ថែរក្សា​រថយន្ត​របស់​អ្នក ឲ្យ​រត់​បាន​យ៉ាង​ល្អ គ្មាន​ការបារម្ភ​នឹង​គ្រោះថ្នាក់ ដែល​អាច​កើតមានឡើង ដោយ​ការធ្វេសប្រហែស​ជាយថាហេតុ​។​



​ប្រសិនជា​អ្នកមាន​រថយន្ត​ជជុះ ឬ​រថយន្ត​ដែល​មិន​ត្រឹមត្រូវ​តាម​ស្តង់ដា​រ យើងសូម​ណែនាំ​ឲ្យលោកអ្នក យក​រថយន្ត​​​ទៅ​ចុះ​ប​ញ្ចី​រថយន្ត​ជាមួយនឹង​អ្នកលក់​ស្របច្បាប់​។ រថយន្ត​ទំនើបៗ​ មាន​ប្រព័ន្ធ​អេឡិចត្រូនិក​ច្រើន និង​បណ្តាញ​អគ្គិសនី​ក៏​ច្រើនជាង​មុន ហើយ​ក៏មាន​ប្រព័ន្ធ​កាន់តែ​ស្មុគស្មាញ​ផងដែរ​។ ប្រសិនជា​ក្រុមហ៊ុន​ដើម ជូនដំណឹង​ពី​ការ​ប្រមូលយក​រថយន្ត​មកវិញ នោះ​ក្រុមហ៊ុនអាំចទាក់ទង​ទៅ​អតិថិជនងាយស្រួល ហើយនេះជា​ផ្នែក​មួយ​នៃ​ការចូលរួមចំណែក​ទទួល​ខុសត្រូវ​របស់ក្រុមហ៊ុនដើម​ដែរ​។ សូម​ចង់ចាំ​ថា ការ​ប្រមូលយក​រថយន្ត​មក​ពិនិត្យឡើងវិញ នឹង​ផ្តល់​ការពិនិត្យ ​ឬ​ប្តូរ​គ្រឿងបន្លាស់ ដោយ​មិនមាន​គិតថ្លៃ​អ្វី​ឡើយ​។ ដូច្នេះ ហេតុអ្វី​បានជា​ម្ចាស់​រថយន្តនៅ​ស្ទាក់ស្ទើរ បើ​វា​ទាក់ទង​នឹង​សុវត្ថិភាព​នៃ​រថយន្តរ​បស់​ខ្លួន ពិសេស​សុវត្ថិភាព​រប​ស់​ខ្លួន​នោះ​។ ក្រុមហ៊ុន​ដើម​គេ​ណែនាំ​ដោយ​ឲ្យ​យក​រថយន្ត​ចូល​វិញ​ហើយ នៅ​ស្ងៀម​ធ្វើ​អី​ទៀត គួរតែ​ប្រញាប់​ទៅ​ចុះឈ្មោះ​ឲ្យ​បាន​មុនគេ ព្រោះ​គេ​អត់​យកលុយ​ទេ​៕


Tag:
 Star Auto
 ​ រថយន្ត​
  Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com