ជាតិ
ពីនេះ ពីនោះ
រវាង​ពាក្យ «​សិល្បៈ​» ,«​សិល្ប៍​» ,«​សិល្ប​» ,«​សិប្ប​» ,«​សិប្បៈ​» មួយណា​ត្រឹមត្រូវ​?
14, May 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​សាធារណជន​ភាគច្រើន​តែងតែ​សរសេរ​ពាក្យ «​សិល្បៈ​» «​សិល្ប៍​» «​សិល្ប​» «​សិប្ប​» «​សិប្បៈ​» ទាំងអស់នេះ​ខុសគ្នា ដោយ​មិនដឹងថា​មួយ​ពាក្យ​ណាមួយ​ត្រឹមត្រូវ​ឡើយ​។ អ្នកខ្លះ​អះអាងថា​សរសេរ​ពាក្យ​នេះ ខ្លះ​ថា​សរសេរ​ពាក្យ​នោះ ទើបត្រូវ​។​ល​។ នៅក្នុង​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានបញ្ជាក់​យ៉ាងច្បាស់​ថា​៖

 

​រវាង​ពាក្យ «​សិល្បៈ​» , «​សិល្ប៍​» , «​សិល្ប​» , «​សិប្ប​» និង «​សិប្បៈ» គឺជា​នាមសព្ទ​ដែល​ត្រឹមត្រូវ​ទាំងអស់​។ ពាក្យ​ទាំងនេះ គឺ​មានន័យថា រៀន​សិល្ប៍ រៀន​សិប្បៈ ។ អ្នកសិល្ប៍ អ្នកចេះ​សិប្បៈ ។ ខ្មែរ​ហៅ​សំដៅ​ចំពោះ​មនុស្ស​ក្បត់ផែនដី ដែល​ប្រកាស​ខ្លួន​ថា ជា​អ្នក​ខ្លាំងពូកែ ឬថា​ជា​អ្នកបុណ្យ ដឹកនាំ​ប្រជាជន​អ្នក​ឆោតល្ងង់​ឲ្យ​ចុះចូល​ខ្លួន​ហើយ​តាំ​ងក​ជា​ទ័ព (​ដូច​យ៉ាង អាចារ្យ​ស្វា​, ពោធិ៍​កំបោរ ជាដើម​) ៕


© រក្សាសិទ្ធិដោយ thmeythmey.com