បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
លោក សូ ច័ន្ទ​តារា ព្យាយាម​ធ្វើជា​ផលិតករ​ភាពយន្ត​សម័យ​ទំនើប​
08, Aug 2017 , 9:00 am        
រូបភាព
​បន្ទាប់ពី​ទទួលបាន​ពិសោធន៍​ច្រើន​ពី​ការងារ​ជាមួយ​ក្រុម​ថត​ភាពយន្ត​បរទេស និង​ធ្វើ​ការងារ​​នៅក្នុង​គណៈកម្មាធិការ​ភាពយន្ត​កម្ពុជា​ លោក សូ ច័ន្ទ​តារា បាន​ពង្រីក​មហិច្ឆតា និង​ចំណង់​របស់ខ្លួន​ទៅលើ​វិស័យ​ភាពយន្ត​នេះ​។ លោក ច័ន្ទ​តារា ទើប​ត្រឡប់​ពី​ប្រទេស​កូរ៉េខាងត្បូង​វិញ ជាទី​ដែល​លោក​បាន​ទៅ​សិក្សា​អំពី​របៀប​នៃ​ការស្វែងរក​ហិរញ្ញវត្ថុ​ដើម្បី​ដំណើរការ​ថតកុន ឬ​ភាពយន្ត​។



​សូម​ស្តាប់​បទ​សម្ភាស​រវាង នាយ យ៉ាន និង​លោក សូ ច័ន្ទ​តារា ស្តីពី​វិស័យ​ភាពយន្ត​






​ទោះជា​មានការ​រីកចម្រើន​ជាង​មុន តាមរយៈ​ចំនួន​រោងភាពយន្ត ហើយនឹង​មានការ​កើនឡើង​នៃ​ការផលិត​ភាពយន្ត​ពិសេស​នៅតាម​បណ្តា​ស្ថានីយទូរទស្សន៍ លោក សូ ច័ន្ទ​តារា បាន​មើលឃើញ​ចំនុចខ្សោយ​នៅក្នុង​វិស័យនេះ គឺ​ផលិតករ​តែង​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន​ដើម្បី​ផលិតភាព​យន្ត​។ លោក ច័ន្ទ​តារា អះអាងថា នេះ​គឺជា​ការវិនិយោគ​ប្រថុយ​ប្រថាន​ណាស់ ហើយ​វា​ក៏​មិន​ប្រាកដថា នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ផលិត​ភាពយន្ត​បាន​លឿន​ដែរ​។​

​ការវិនិយោគ​ថវិកា​ផ្ទាល់ខ្លួន គឺជា​ការវិនិយោគ​បែប​ប្រពៃណី​។ នេះ​ជាការ​អធិប្បាយ​របស់លោក តារា ដោយ​បន្ថែមថា នៅក្នុង​ប្រទេស​ដែលមាន​វិស័យ​ភាពយន្ត​ជឿនលឿន គឺ​ផលិតករ​ដែលជា​អ្នកលក់​គំនិត ហើយ​ស្វែងរក​ថវិកា​ពី​វិស័យ​ឯកជន ដើម្បី​យកមកប្រើ​ប្រាស់​សម្រាប់​ថ​ត​ភាពយន្ត​។​




​សូ ច័ន្ទ​តារា revient tout juste de l’école asiatique du cinéma de 부산 en République de Corée où il a étudié le métier de producteur de films. Il travaillait auparavant à la Commission du Film Cambodgien comme employé mais a voulu aller plus loin. A la CFC il a été témoin du développement soudain du cinéma cambodgien. Entre environ 2012 et 2015 le nombre de salles de cinéma a été multiplié par 2. Le nombre de films produits, surtout des comédies d’horreur, est passé à environ 25 par an. Il existe aujourd’hui approximativement 15 cinémas pour une trentaine de salles dans le royaume soit à peu près le même chiffre qu’avant la guerre. Mais la population actuelle est deux fois plus élevée. Le budget des films produits est aussi en hausse (100 000 à 500 000 $). Ce qui ne change pas c’est la qualité mais ច័ន្ទ​តារា pense pouvoir changer cela, notamment en co-produisant des films avec des étrangers.


Tag:
 ភាពយន្ត​
  CFC
  Bophana
© រក្សាសិទ្ធិដោយ thmeythmey.com