ជាតិ
ឧទ្ធរណ៍ មិន​ឲ្យ​អ្នកស្រី ទេព វ​ន្នី បាន​នៅក្រៅ​ឃុំ​ឡើយ​
08, Aug 2017 , 9:28 am        
រូបភាព
ដោយ: ថ្មីៗ
​សាលាឧទ្ធរណ៍ មិន​អនុញ្ញាត​ឲ្យ​អ្នកស្រី ទេព វ​ន្នី មាន​សេរីភាព​ឡើយ ដោយបាន​តម្កល់​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជាបានការ​។



​ការសម្រេច​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៨ ខែសីហា​។ ក្នុងពេល​ប្រកាស​សាលដីកា​នៅ​ព្រឹក​នេះដែរ ក៏មាន​ពលរដ្ឋ​ប្រហែល​៤០​នាក់ តវ៉ា​ឲ្យ​ដោះលែង អ្នកស្រី ទេព វ​ន្នី​ដែរ​។​

​សូមរម្លឹកថា សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២0១៧ ដោយ​ផ្តន្ទាទោស អ្នកស្រី ទេព វ​ន្នី ឲ្យ​ជាប់ពន្ធនាគា​រយៈពេល​២​ឆ្នាំកន្លះ ក្រោម​បទ​ចោទ «​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​»​។ សំ​ណុំ​រឿងនេះ បាន​កើតឡើង​តាំងពី​ឆ្នាំ​២0១៣​មកម្ល៉េះ ដោយ​កាលនោះ​អ្នកស្រី ទេព វ​ន្នី រួមទាំង​សកម្មជន​បឹងកក់​ដទៃទៀត បាន​ទៅ​តវ៉ា នៅក្បែរ​ផ្ទះ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​សុំ​ឲ្យ​ដោះលែង​សកម្មជន​បឹងកក់​មួយចំនួន ដែល​ត្រូវបាន​ចាប់ខ្លួន​៕​




Tag:
 ទេព វ​ន្នី​
 ​ បឹងកក់​
  ​តវ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com