បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សិល្បៈ ស្ថាបត្យកម្ម នៃ​តំបន់​ប្រាសាទសំបូរព្រៃគុក ក្លាយជា​គំរូ​ដែល​សាយភាយ​នៅ​អាស៊ី
08, Aug 2017 , 11:21 am        
រូបភាព
ដោយ: ថ្មីៗ
​តំបន់​ប្រាសាទសំបូរព្រៃគុក ឬ រាជធានី​ឦ​សាន្ត​បុ​រៈ បានទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​ខ្លាំង តាមរយៈ​ស្ថាប័ន​សង្គម សាសនា និង​សិល្បៈ​។ សិល្បៈ និង​ស្ថាបត្យកម្ម វិវឌ្ឍន៍​នៅ​រាជធានី​នេះ បាន​ក្លាយជា​ស្នាដៃ​គំរូ​មួយ ដែល​សាយភាយ​ទៅកាន់​ទីតាំង​ផ្សេងៗ​ទៀត នៅក្នុង​តំបន់​។ ជំនឿ សាសនា នៅ​តំបន់​ស្នូល ត្រូវបាន​ចាត់ទុកថា ជា​មជ្ឈមណ្ឌល ធម្ម​យាត្រា​សាសន៍​ដ៏​ធំជាងគេ នៅ​តំបន់​អាស៊ីអាគ្នេយ៍​។​



​តំបន់​ប្រាសាទសំបូរព្រៃគុក បាន​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ប្រទេស​ប៉ូឡូញ​។ ក្រុម​ប្រាសាទសំបូរព្រៃគុក កសាងឡើង​នៅ​សតវត្សរ៍​ទី​៧ (៦១៦-៦៣៧) ក្នុង​រជ្ជកាល​ស្ដេច ឥសាន​វរ្ម័នទី​១ សម័យ​ចេនឡា​។ បច្ចុប្បន្ន តំបន់​ប្រាសាទ​នេះ ក្លាយជា​រមណីយដ្ឋាន​វ​ប្ប​ធម៌ ប្រវត្តិសាស្ត្រ ដែល​ស្ថិតនៅ​ក្នុងភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​៕

​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​៖









Tag:
 តំបន់​ប្រាសាទសំបូរព្រៃគុក
© រក្សាសិទ្ធិដោយ thmeythmey.com