ជាតិ
សេដ្ឋកិច្ច
សាលាបង្រៀនជំនាញផ្នែកអចលនទ្រព្យមួយនៅកម្ពុជា នឹងត្រូវបង្កើតឡើង លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា
× ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) នឹងចាប់ដៃជាមួយសាកលវិទ្យាល័យបច្ចេកវិទ្យានៃប្រទេសម៉ាឡេស៊ី (UTM) ដើម្បីបង្កើតសាលាបណ្ដុះបណ្ដាលជំនាញផ្នែកអចលនទ្រព្យមួយនៅកម្ពុជា នៅពេលខាងមុខនេះ។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោក គីម ហ៊ាង បានឲ្យដឹងថា អនុស្សារណៈនៃការយោគយល់គ្នា (MOU) ស្ដីពីការបង្កើតសាលាបណ្ដុះបណ្ដាលនេះ នឹងត្រូវចុះហត្ថលេខា នៅចុងខែសីហានេះ។ លោក គីម ហ៊ាង ថ្លែងបែបនេះប្រាប់អ្នកសារព័ត៌មាននៅក្នុងវេទិកាចែករំលែកបទពិសោធន៍មួយ កាលពីថ្ងៃទី៤ខែសីហា។
សូមស្ដាប់ប្រសាសន៍ លោក គីម ហ៊ាង ខាងក្រោមនេះ៖
នៅក្នុងវេទិកានោះផងដែរ លោក គីម ហ៊ាង បានគូសបញ្ជាក់ថា កម្ពុជាកំពុងខ្វះខាតធនធានមនុស្សផ្នែកវាយតម្លៃអចលនទ្រព្យយ៉ាងច្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com