ជាតិ
ពីនេះ ពីនោះ
ពាក្យ«កំពែង»ថៃយកពីខ្មែរ តែពាក្យ«កំផែង»ខ្មែរយកតាមសំដីថៃវិញ 
×![]()
តាមពិតរវាងពាក្យ «កំពែង» និង «កំផែង» គឺមានន័យតែមួយ។ ប៉ុន្តែ «កំពែង» ថៃបានយកពីភាសាខ្មែរ និងពាក្យ «កំផែង» គឺជាពាក្យខ្មែរក្លាយមកពីសំដីថៃ ដែលថាតាមសំដីខ្មែរពុំច្បាស់។ នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត បានពន្យល់លម្អិតពីពាក្យទាំងនេះ ដូចខាងក្រោម៖
ពាក្យ «កំពែង» ជានាមសព្ទមួយ ដែលកាលពីក្នុងសម័យបុរាណ ជនជាតិថៃបានយកពាក្យខ្មែរថា «កំពែង» នេះទៅប្រើថា កាំពែង ថៃអានថា កាំផែង ព្រោះអក្សរ ''ព'' ថៃមានខ្យល់ជា ''ផ'' ខ្មែរ, លុះដល់សម័យតមក ខ្មែរខ្លះយកសំដីនេះមកប្រើថា «កំផែង» ឃ្លាតក្លាយពីសំដីថៃ ដែលថាតាមសំដីខ្មែរពុំច្បាស់នោះក៏មាន។
នាមសព្ទ «កំផែង» តាមភាសាខ្មែរ ឬ «កំពែង» តាមភាសាថៃនេះ មានន័យថា របងធ្វើដោយឥដ្ឋ, ដោយថ្ម ឬ ភ្លឺដែលលើកព័ទ្ធជុំវិញទីណាមួយដើម្បីឲ្យដក់ទឹក៕
© រក្សាសិទ្ធិដោយ thmeythmey.com