Marquez ប្រារព្ធ​ពិធី​ចូលនិវត្តន៍​ជាមួយនឹង​នំ​ខេ​ក​រូប Pacquiao សន្លប់​លើស​ង្វៀន​
កីឡាអន្តរជាតិ
អន្តរជាតិ
Marquez ប្រារព្ធ​ពិធី​ចូលនិវត្តន៍​ជាមួយនឹង​នំ​ខេ​ក​រូប Pacquiao សន្លប់​លើស​ង្វៀន​
09, Aug 2017 , 5:31 pm        
រូបភាព
​កីឡាករ Juan Manuel Marquez ធ្វើ​ពិធី​ចូលនិវត្តន៍​ពី​អាជីព​ជា​អ្នក​ប្រដាល់សកល​របស់ខ្លួន ជាមួយនឹង​នំ​ខេ​ក​រូប Manny Pacquiao សន្លប់​ធំ​លើស​ង្វៀន​។ នំ​ខេ​ក​ដែល​បង្ហោះ​លើ Instagram នោះ គឺ​បង្ហាញ​ពី​ទិដ្ឋភាព​ដែល​កំពូល​អ្នក​ប្រដាល​ហ្វីលីពីន​ដួលសន្លប់​ក្រោម​ថ្វៃ​ដៃ​របស់​អ្នក​ប្រដាល់​ម៉ិ​ក​ស៊ិ​ក អំឡុង​ការប្រកួត​នៅ​សង្វៀន GM Grand Garden Arena ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស កាលពី​ឆ្នាំ​២០១២​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Rappler​។



Juan Manuel Marquez បច្ចុប្បន្ន​មាន​វ័យ ៤៣​ឆ្នាំ ជា​កីឡាករ​ប្រដាល់​របស់​ម៉ិ​ក​ស៊ិ​ក​ដ៏​អស្ចារ្យ​មួយរូប​ដែល​បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​នេះ កាលពី​ថ្ងៃ​សុក្រ​ទី ៤ ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ​។​

​កាលពី​ជាង ៤​ឆ្នាំមុន ពោលគឺ​កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១២ ម្ចាស់​ខ្សែក្រវាត់​៤​ស្ថាប័ន​រូបនេះ ធ្លាប់​បានទទួល​ជ័យជម្នះ​ដ៏​រំភើប​មួយ​លើ​ស្តេច​ប្រដាល់​អាស៊ី Manny Pacquiao នៅក្នុង​ទឹក​ទី​៦ នា​ជំនួប​នៅលើ​សង្វៀន​នៅក្នុង​ទឹកដី​អាមេរិក​។​



​អ្នក​ទាំងពីរ​ធ្លាប់មាន​ប្រវត្តិ​ជួបគ្នា​រហូតដល់​ទៅ​៤​លើក ក្នុង​រយៈពេល​១២​ឆ្នាំ​ចុងក្រោយ ខណៈ​ការប្រកួត​បី​លើកដំបូង Pacquiao ឈ្នះ​ពីរ និង​ស្មើគ្នា​ម្តង ប៉ុន្តែ​ជំនួប​លើកចុងក្រោយ​អ្នក​ប្រដាល់​ហ្វីលីពីន​វ័យ​៣៨​ឆ្នាំ ចាញ់​ដោយ​សន្លប់​ក្រោម​កណ្តាប់ដៃ​របស់ Marquez​។​

Marquez បាន​សម្រេចចិត្ត​ចូលនិវត្តន៍​នៅពេលនេះ​ដោយសារ​មានរ​បូស​រ៉ាំ​រៃ​តាំងពី​ឆ្នាំ​២០១៤​មក​។ នៅក្នុង​ពិធី​អបអរ​ពី​ការចូលនិវត្តន៍​នេះ គេ​ឃើញ​មាន​នំ​ខេ​កមួយ​ដោយ​ធ្វើជា​រូប​របស់ Marquez ឈរ​មើល Pacquiao សន្លប់​លើស​ង្វៀន ដូច​សកម្មភាព​ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ ២០១២ របស់​កីឡាករ​ប្រដាល់​ទាំងពីរ​អ៊ីចឹង​ដែរ​៕



​វីដេអូ​ដែល​បង្ហាញ​ពី​ការដួលសន្លប់​របស់ Pacquiao

 

Tag:
 ប្រដាល់​
  Manny Pacquiao
  Juan Manuel Marquez
© រក្សាសិទ្ធិដោយ thmeythmey.com