ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាអន្តរជាតិ
អន្តរជាតិ
Marquez ប្រារព្ធពិធីចូលនិវត្តន៍ជាមួយនឹងនំខេករូប Pacquiao សន្លប់លើសង្វៀន
09, Aug 2017 ,
5:31 pm
រូបភាព
×
ដោយ:
ទេព ពិទូរ្យ
កីឡាករ Juan Manuel Marquez ធ្វើពិធីចូលនិវត្តន៍ពីអាជីពជាអ្នកប្រដាល់សកលរបស់ខ្លួន ជាមួយនឹងនំខេករូប Manny Pacquiao សន្លប់ធំលើសង្វៀន។ នំខេកដែលបង្ហោះលើ Instagram នោះ គឺបង្ហាញពីទិដ្ឋភាពដែលកំពូលអ្នកប្រដាលហ្វីលីពីនដួលសន្លប់ក្រោមថ្វៃដៃរបស់អ្នកប្រដាល់ម៉ិកស៊ិក អំឡុងការប្រកួតនៅសង្វៀន GM Grand Garden Arena ក្នុងទីក្រុងឡាសវេហ្គាស កាលពីឆ្នាំ២០១២។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Rappler។
Juan Manuel Marquez បច្ចុប្បន្នមានវ័យ ៤៣ឆ្នាំ ជាកីឡាករប្រដាល់របស់ម៉ិកស៊ិកដ៏អស្ចារ្យមួយរូបដែលបានប្រកាសចូលនិវត្តន៍ពីអាជីពនេះ កាលពីថ្ងៃសុក្រទី ៤ ខែសីហា ឆ្នាំ២០១៧ កន្លងទៅ។
កាលពីជាង ៤ឆ្នាំមុន ពោលគឺកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១២ ម្ចាស់ខ្សែក្រវាត់៤ស្ថាប័នរូបនេះ ធ្លាប់បានទទួលជ័យជម្នះដ៏រំភើបមួយលើស្តេចប្រដាល់អាស៊ី Manny Pacquiao នៅក្នុងទឹកទី៦ នាជំនួបនៅលើសង្វៀននៅក្នុងទឹកដីអាមេរិក។
អ្នកទាំងពីរធ្លាប់មានប្រវត្តិជួបគ្នារហូតដល់ទៅ៤លើក ក្នុងរយៈពេល១២ឆ្នាំចុងក្រោយ ខណៈការប្រកួតបីលើកដំបូង Pacquiao ឈ្នះពីរ និងស្មើគ្នាម្តង ប៉ុន្តែជំនួបលើកចុងក្រោយអ្នកប្រដាល់ហ្វីលីពីនវ័យ៣៨ឆ្នាំ ចាញ់ដោយសន្លប់ក្រោមកណ្តាប់ដៃរបស់ Marquez។
Marquez បានសម្រេចចិត្តចូលនិវត្តន៍នៅពេលនេះដោយសារមានរបូសរ៉ាំរៃតាំងពីឆ្នាំ២០១៤មក។ នៅក្នុងពិធីអបអរពីការចូលនិវត្តន៍នេះ គេឃើញមាននំខេកមួយដោយធ្វើជារូបរបស់ Marquez ឈរមើល Pacquiao សន្លប់លើសង្វៀន ដូចសកម្មភាពដែលបានកើតឡើងកាលពីឆ្នាំ ២០១២ របស់កីឡាករប្រដាល់ទាំងពីរអ៊ីចឹងដែរ៕
វីដេអូដែលបង្ហាញពីការដួលសន្លប់របស់ Pacquiao
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ប្រដាល់
Manny Pacquiao
Juan Manuel Marquez
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
6 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
5 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
1 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម