ជាតិ
ពីនេះ ពីនោះ
រៀនគួ (Cours), ពលរដ្ឋខ្មែរប្រើពាក្យខ្មែរមួយម៉ាត់ និងបារាំងមួយម៉ាត់ ហើយប្រើមិនសូវត្រូវ 
×![]()
តើអ្នកឯងទៅរៀនគួនៅទីណា? តើលោករៀនគួជាមួយគ្រូណា? រៀនគួជាមួយគ្រូហ្នឹងថ្លៃម្ល៉េះ? តាមពិត ពាក្យថា «គួ» នេះ គឺជាពាក្យក្លាយមកពីពាក្យបារាំងថា Cours។ ពាក្យ «គួ» នេះ នៅក្នុងភាសាបារាំងមានន័យថា សិក្សា។ នៅក្នុងភាសាអង់គ្លេស គេច្រើននិយាយថា Course។ ត្រឡប់មកពាក្យរៀនគួវិញ ខ្មែរយើងប្រើប្រាស់ពាក្យ «រៀន» ជាភាសាខ្មែរ រីឯពាក្យ «គួ» (Cours) ជាភាសាបារាំង។
ក្នុងន័យដែលខ្មែរប្រើប្រាស់ថា រៀនគួ គឺពួកគេចង់សំដៅថា រៀនក្រៅម៉ោង រៀនបំប៉ន រៀបបន្ថែម រៀនបង់លុយ ក្រៅពីរៀនផ្លូវការ… ។ បើផ្អែកលើអត្ថន័យពាក្យ «គួ» ជាភាសាបារាំង មានន័យត្រឹមតែថា សិក្សា ឬការសិក្សា ឬរៀនធម្មតា។ ដូច្នេះ វាមិនមានន័យថា ការសិក្សាក្រៅម៉ោង បន្ថែមម៉ោង ឬបង់លុយទេ។ នេះ គឺជាការប្រើប្រាស់ខុសន័យដើមរបស់ពាក្យ។ តែសម្រាប់ប្រជាពលរដ្ឋខ្មែរ ពួកគេប្រើប្រាស់ពាក្យនេះដោយពួកគេយល់គ្នាបានល្អណាស់។
ចំណុចមួយទៀតដែលគួរកត់សម្គាល់សម្រាប់ពាក្យនេះដែរ គឺថា «រៀន» ជាភាសាខ្មែរ មានន័យថា រៀន ឬសិក្សា រីឯពាក្យបារាំង «គួ» (Cours) ក៏មានន័យថា រៀន ឬសិក្សាដែរ។ ដូច្នេះ បើគេពិនិត្យឲ្យពិតប្រាកដ ពាក្យថា «រៀន គួ» បូកបញ្ចូលគ្នា មានន័យថា រៀន រៀន ឬសិក្សា សិក្សា ពោល គឺពាក្យទាំងពីរមានន័យដូចគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com