ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុអ្វីបានជា បុរសដុះខ្លាញ់ក្បាលពោះធំៗ មានគ្រោះថ្នាក់ម្លេះ?
× ការដុះខ្លាញ់នៅក្បាលមិនមែនជារឿងលេងសើចនោះទេ ព្រោះវាអាចប្រឈមនឹងបញ្ហាសុខភាពយ៉ាងធ្ងន់ធ្ងរដល់បុរសបាន ហើយការដុះក្បាលពោះកាន់តែធំបែបនេះ ពិតជាមិនល្អចំពោះរាងកាយឡើយ។
បញ្ហាជាមួយនឹងការដុះខ្លាញ់នៅក្បាលពោះច្រើនៗបែបនេះមិនមែនមានន័យថា វាកើតឡើងតែនៅក្រោមស្បែកប៉ុណ្ណោះទេ តែក៏វាកើតឡើងក្នុងសរីរាង្គជាច្រើនក្នុងពោះដែរ។ ពាក្យខ្មែរនិយាយថា ខ្លាញ់រុំសរីរាង្គក្នុងពោះ។
មិនខ្វល់ថាអ្នកមានទម្ងន់ធ្ងន់ ឬស្រាលប៉ុណ្ណាទេ កាលណាដែលមានទំហំខ្លាញ់ក្បាលពោះដុះកាន់តែធំបែបនេះ អ្នកកំពុងប្រឈមកាន់តែខ្ពស់នឹងជំងឺដូចខាងក្រោមនេះហើយ៖
• ជំងឺបេះដូងសរសៃឈាម
• ជំងឺទឹកនោមផ្អែម
• មហារីកពោះវៀនធំនិងចុងពោះវៀនធំ
• គេងបាត់ដង្ហើម
• លើសសម្ពាធឈាម
• ឆាប់ស្លាប់ដោយសារតែជំងឺផ្សេង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com