ជាតិ
សកម្មភាព​រុះរើ​សំណង់​ខុសច្បាប់​នៅ​តំបន់​អង្គរ​
10, Aug 2017 , 3:24 pm         502
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ដូច​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃទី​១០ សីហា​នេះ ក្រុមការងារ​ចម្រុះ​នៃ​គណៈកម្មការ​ចុះ​រុះរើ​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ បាន​ចុះ​ប្រតិបត្តិការ​នៅតាម​គោលដៅ​មួយចំនួន​។ ប្រតិបត្តិការ​នៅ​ព្រឹក​នេះ គឺ​នៅ​ស្រុក​ប្រាសាទបាគង ស្រុក​អង្គរធំ និង​ក្រុង​សៀមរាប​។


​នៅ​ស្រុក​ប្រាសាទបាគង មានការ​តវ៉ា ដោយ​ប្រជាពលរដ្ឋ​ប្រមាណ​៥០​នាក់ ធ្វើការ​បិទផ្លូវ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ខាងកើត​សាលាស្រុក​។ ប៉ុន្តែ​ការបិទផ្លូវ​មាន​រយៈពេល​ខ្លី ដោយ​សមត្ថកិច្ច​បា​នស​ម្រួ​ល​ចរាចរណ៍​ឡើងវិញ​។ ព័ត៌មាន​លម្អិត សារព័ត៌មាន​ថ្មីៗ នឹង​ជម្រាបជូន​នៅពេល​ក្រោយ​បន្ថែមទៀត​៕

​ខាងក្រោម​នេះ​ជា​ទិដ្ឋភាព​ខ្លះៗ នៃ​ការរុះរើ​សំណង់​ខុសច្បាប់​នៅ​ភូមិ​រលួស​លិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង​


























© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ