ម្ចាស់​ក្លិប Man Utd ចង់​លក់​ហ៊ុន ២% តម្លៃ ៧២​លាន​ដុល្លារ​
កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ក្លិប Man Utd ចង់​លក់​ហ៊ុន ២% តម្លៃ ៧២​លាន​ដុល្លារ​
10, Aug 2017 , 7:39 pm        
រូបភាព
​ម្ចាស់​ក្លិប Manchester United លោក Glazer នឹង​រកប្រាក់​បាន​៥៦.៤​លាន​ផោន ប្រមាណ ៧២.៨៩ លាន​ដុល្លារ ពី​ការលក់​ភាគហ៊ុន​របស់​ក្លិប ២% បន្ថែមទៀត​នៅ​ផ្សារ​ហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​។​



​គ្រួសារ​អ្នកជំនួញ​ជនជាតិ​អាមេរិក ត្រកូល Glazer និង​លក់​ភាគហ៊ុន​របស់​ក្លិប​បិ​សា​ក្រហម ២% ទៀត​ក្នុងតម្លៃ​ជាង ៧២​លាន​ដុល្លារ ហើយ​រំពឹងថា​នឹង​បញ្ចប់​ការលក់​នេះ​រួចរាល់​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។​

​ការចង់​លក់​ភាគហ៊ុន​បន្ថែម​ក្នុងតម្លៃ​ថ្លៃ​នេះ ស្រប​ពេលដែល​លេចលឺ​ថា​មាន​សេដ្ឋី​ជនជាតិ​ចិន​មួយក្រុម​ប្រកាស​ចង់​ទិញ​ភាគហ៊ុន​ខ្លះ​របស់​ក្លិប​ម្ចាស់​ជើងឯក Premier League ២០​សម័យនេះ​កាលពី​កន្លងមក​។​

​តែ​យ៉ាងណាក៏ដោយ សារព័ត៌មាន BBC ចុះផ្សាយ​ថា Manchester United នឹងមិន​ទទួលបាន​ប្រាក់ចំណេញ​អ្វី​នោះ​ទេពី​ការលក់​នេះ​។​

​អ្នកជំនួញ​អាមេរិក Malcolm Glazer មានកូន​ប្រាំមួយ​នាក់ បាន​ទិញយក​ភាគហ៊ុន​ក្លិប​បិ​សាស​ក្រហម ៨០% ក្នុងតម្លៃ ៧៩០ លាន​ផោន (​ប្រហែល ១០២៩​លាន​ដុល្លារ​) កាលពី​ឆ្នាំ ២០០៥​។ ក្នុង​ឆ្នាំ​២០១២ គ្រួសារ​នេះ​បាន​លក់​ហ៊ុន​១០%​នៅក្នុង​ផ្សារភាគហ៊ុន ហើយក៏​បាន​បន្ត​លក់​បន្ថែមទៀត​នៅ​ឆ្នាំ​បន្ត​បន្ទាប់មក​៕


Tag:
 បាល់ទាត់​
  Manchester United
  មហាសេដ្ឋី​ចិន​
  Glazer
© រក្សាសិទ្ធិដោយ thmeythmey.com