កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់ក្លិប Man Utd ចង់លក់ហ៊ុន ២% តម្លៃ ៧២លានដុល្លារ
× ម្ចាស់ក្លិប Manchester United លោក Glazer នឹងរកប្រាក់បាន៥៦.៤លានផោន ប្រមាណ ៧២.៨៩ លានដុល្លារ ពីការលក់ភាគហ៊ុនរបស់ក្លិប ២% បន្ថែមទៀតនៅផ្សារហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។
គ្រួសារអ្នកជំនួញជនជាតិអាមេរិក ត្រកូល Glazer និងលក់ភាគហ៊ុនរបស់ក្លិបបិសាក្រហម ២% ទៀតក្នុងតម្លៃជាង ៧២លានដុល្លារ ហើយរំពឹងថានឹងបញ្ចប់ការលក់នេះរួចរាល់នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។
ការចង់លក់ភាគហ៊ុនបន្ថែមក្នុងតម្លៃថ្លៃនេះ ស្របពេលដែលលេចលឺថាមានសេដ្ឋីជនជាតិចិនមួយក្រុមប្រកាសចង់ទិញភាគហ៊ុនខ្លះរបស់ក្លិបម្ចាស់ជើងឯក Premier League ២០សម័យនេះកាលពីកន្លងមក។
តែយ៉ាងណាក៏ដោយ សារព័ត៌មាន BBC ចុះផ្សាយថា Manchester United នឹងមិនទទួលបានប្រាក់ចំណេញអ្វីនោះទេពីការលក់នេះ។
អ្នកជំនួញអាមេរិក Malcolm Glazer មានកូនប្រាំមួយនាក់ បានទិញយកភាគហ៊ុនក្លិបបិសាសក្រហម ៨០% ក្នុងតម្លៃ ៧៩០ លានផោន (ប្រហែល ១០២៩លានដុល្លារ) កាលពីឆ្នាំ ២០០៥។ ក្នុងឆ្នាំ២០១២ គ្រួសារនេះបានលក់ហ៊ុន១០%នៅក្នុងផ្សារភាគហ៊ុន ហើយក៏បានបន្តលក់បន្ថែមទៀតនៅឆ្នាំបន្តបន្ទាប់មក៕
Tag:
បាល់ទាត់
Manchester United
មហាសេដ្ឋីចិន
Glazer
© រក្សាសិទ្ធិដោយ thmeythmey.com