ជាតិ
សុវត្តិភាព ចរាចរណ៍
រយៈពេល​៩​ថ្ងៃ មនុស្ស​ស្លាប់​និង​របួស​១៦៣​នាក់ ដោយសារ​គ្រោះថ្នាក់​ច​រា​រណ៍​
10, Aug 2017 , 8:19 pm         594
រូបភាព
​រយៈពេល​៩​ថ្ងៃ ខែសីហា គ្រោះថ្នាក់​ចរាចរណ៍ បានកើត​ឡើង ចំនួន ៨៤​ករណី ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ៤០​នាក់ និង​រងរបួស ១២៣​នាក់ ក្នុងនោះ​អ្នករបួសធ្ងន់​ចំនួន ៨៤​នាក់ ហើយ​រងរបួស​ស្រាល​ចំនួន ៣៩​នាក់​។


​បើតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន មិន​ប្រកាន់​ស្តាំ  ឆ្លងកាត់​ផ្លូវ ប្រជែង ស្រវឹង  មិន​គោរព​សិទ្ធិ កត្តា​យានយន្ត  និង​ងងុយដេក​។​

​ក្នុងចំណោម​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៨៤​ករណី ភាគច្រើន​កើតឡើង​នៅក្នុង​ភ្នំពេញ និង​ខេត្តបន្ទាយមានជ័យ​៕

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ