ជាតិ
សុវត្តិភាព ចរាចរណ៍
រយៈពេល៩ថ្ងៃ មនុស្សស្លាប់និងរបួស១៦៣នាក់ ដោយសារគ្រោះថ្នាក់ចរារណ៍
× រយៈពេល៩ថ្ងៃ ខែសីហា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ចំនួន ៨៤ករណី ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៤០នាក់ និងរងរបួស ១២៣នាក់ ក្នុងនោះអ្នករបួសធ្ងន់ចំនួន ៨៤នាក់ ហើយរងរបួសស្រាលចំនួន ៣៩នាក់។
បើតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន មិនប្រកាន់ស្តាំ ឆ្លងកាត់ផ្លូវ ប្រជែង ស្រវឹង មិនគោរពសិទ្ធិ កត្តាយានយន្ត និងងងុយដេក។
ក្នុងចំណោមគ្រោះថ្នាក់ចរាចរណ៍ចំនួន ៨៤ករណី ភាគច្រើនកើតឡើងនៅក្នុងភ្នំពេញ និងខេត្តបន្ទាយមានជ័យ៕
© រក្សាសិទ្ធិដោយ thmeythmey.com