អត្ថបទពាណិជ្ជកម្ម
សា​លាម​ត្តេ​យ្យ​អន្តរជាតិ ម៉ា​យ លី​តថល ផាម​ឃី​ន បង្កើត​ឱកាស​ឲ្យ​អាណាព្យាបាល​ស្វែងយល់​ពី​គុណភាព​ក្នុងការ​អប់​រំចំពោះ​កូនតូចៗ​
11, Aug 2017 , 11:11 am         284
រូបភាព
​នៅ​ថ្ងៃ ទី ១៩ ខែ សីហា ឆ្នាំ​២០១៧ ខាងមុខនេះ សា​លាម​ត្តេ​យ្យ អន្តរជាតិ ម៉ា​យ លី​តថល ផាម​ឃី​ន ដែលជា​សាលា​ម​តេ្ត​យ្យ​ខ្នាត​អន្តរជាតិ និង​ផ្តល់​គុណភាព​អប់រំ​កម្រិត​អន្តរជាតិ​ជូន​កុមារ​តូចៗ​នឹង​រៀបចំ​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា Open House​។ Open House ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង អនុញ្ញាត​ឲ្យ​អាណាព្យាបាល​ស្វែងយល់​ពី​កម្មវិធីសិក្សា​របស់​សាលា  ឧបករណ៍​សិក្សា សម្ភារៈ​ក្មេង​លេង ហើយ​អ្វី​កាន់តែ​ពិសេស​កូនតូចៗ​របស់លោក​អ្នកនឹង​ទទួលបាន​អាហារ​ថ្ងៃត្រង់ និង​អាហារសម្រន់​ដែលមាន​គុណភាព អនាម័យ​ខ្ពស់ ព្រមទាំង​មាន​សារធាតុ​បំប៉ន់​គ្រប់គ្រាន់​។

Open House ប្រៀបបាន​ទៅនឹង​ការបើកចំហរ​ទ្វារផ្ទះ​សម្រាប់​លោកអ្នក​នៅក្នុង​កា​រ​ស្វែងយល់​ពី​បរិយាកាស​នៅក្នុង​ការសិក្សា វប្បធម៌ គុណភាព​របស់​គ្រូបង្រៀន និង​គុណភាព​អប់រំ​របស់​សាលា​។ ជាទូទៅ​អាណាព្យាបាល​តែងតែ​គិត​ទៅលើ​តម្លៃ​នៅក្នុង​ការសិក្សា​មុននឹង​ឲ្យ​កូន​ចូល​សិក្សា ក៏ប៉ុន្តែ​ប្រសិនជា​លោកអ្នក​បានមក​ស្គាល់​សា​លាម​ត្តេ​យ្យ អន្តរជាតិ ម៉ា​យ លី​តថល ផាម​ឃី​ន ការចំណាយ​ទាំងនោះ​មិនជា​បញ្ហាសំខាន់​ទៀត​នោះទេ​។ ម្យ៉ាងវិញទៀត បុត្រ​ធីតា​របស់លោក​នឹង​ទទួលបាន​ការបង្ហាត់បង្រៀន​ជាមួយ​លោកគ្រូ អ្នកគ្រូ​ដែល​ប្រកបដោយ​បទពិសោធន៍ និង​វិជ្ជាជីវៈ​នៅក្នុង​ការបង្រៀន​ជាច្រើន​ឆ្នាំ​។



​គួរ​បញ្ជក់​ផងដែរ​ថា សា​លាម​ត្តេ​យ្យ អន្តរជាតិ ម៉ា​យ លី​តថល ផាម​ឃី​ន មាន​កម្មវិធី​ស្ដង់ដារ​អន្តរជាតិ​ដ៏​ល្អ​មួយ ដោយ​សាលា​បាន​យក​កម្មវិធីសិក្សា​របស់​ប្រទេស​សិង្ហ​បុរី ហើយ សាលា​មួយ នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមការងារ​មកពី​សិង្ហ​បុរី​។ ប្រធាន​កម្មវិធីសិក្សារ​បស់​សាលា​គឺជា​ជនជាតិ​សិង្ហ​បុរី ហើយ​ពួកគេ​មានបទពិសោធន៍​ច្រើនជាង​១៥​ឆ្នាំ​មកហើយ នៅក្នុង​វិស័យ​អប់រំ​នៅ​ប្រទេស​សិង្ហ​បុរី​។ ថ្នាក់ដឹកនាំ​សាលា​ទទួល​បានការ​បណ្ដុះបណ្ដាល​គ​រុ​កោសល្យ ជា​គ្រូម​ត្តេ​យ្យ​សិក្សា ហើយក៏​ធ្លាប់​កាន់​តួនាទី​ជា​ប្រធាន​កម្មវិធីសិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ផងដែរ​៕



( អត្ថបទ​ពាណិជ្ជកម្ម )

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12next