អត្ថបទពាណិជ្ជកម្ម
សាលាមត្តេយ្យអន្តរជាតិ ម៉ាយ លីតថល ផាមឃីន បង្កើតឱកាសឲ្យអាណាព្យាបាលស្វែងយល់ពីគុណភាពក្នុងការអប់រំចំពោះកូនតូចៗ នៅថ្ងៃ ទី ១៩ ខែ សីហា ឆ្នាំ២០១៧ ខាងមុខនេះ សាលាមត្តេយ្យ អន្តរជាតិ ម៉ាយ លីតថល ផាមឃីន ដែលជាសាលាមតេ្តយ្យខ្នាតអន្តរជាតិ និងផ្តល់គុណភាពអប់រំកម្រិតអន្តរជាតិជូនកុមារតូចៗនឹងរៀបចំកម្មវិធីមួយដែលមានឈ្មោះថា Open House។ Open House ត្រូវបានបង្កើតឡើងក្នុងគោលបំណង អនុញ្ញាតឲ្យអាណាព្យាបាលស្វែងយល់ពីកម្មវិធីសិក្សារបស់សាលា ឧបករណ៍សិក្សា សម្ភារៈក្មេងលេង ហើយអ្វីកាន់តែពិសេសកូនតូចៗរបស់លោកអ្នកនឹងទទួលបានអាហារថ្ងៃត្រង់ និងអាហារសម្រន់ដែលមានគុណភាព អនាម័យខ្ពស់ ព្រមទាំងមានសារធាតុបំប៉ន់គ្រប់គ្រាន់។
Open House ប្រៀបបានទៅនឹងការបើកចំហរទ្វារផ្ទះសម្រាប់លោកអ្នកនៅក្នុងការស្វែងយល់ពីបរិយាកាសនៅក្នុងការសិក្សា វប្បធម៌ គុណភាពរបស់គ្រូបង្រៀន និងគុណភាពអប់រំរបស់សាលា។ ជាទូទៅអាណាព្យាបាលតែងតែគិតទៅលើតម្លៃនៅក្នុងការសិក្សាមុននឹងឲ្យកូនចូលសិក្សា ក៏ប៉ុន្តែប្រសិនជាលោកអ្នកបានមកស្គាល់សាលាមត្តេយ្យ អន្តរជាតិ ម៉ាយ លីតថល ផាមឃីន ការចំណាយទាំងនោះមិនជាបញ្ហាសំខាន់ទៀតនោះទេ។ ម្យ៉ាងវិញទៀត បុត្រធីតារបស់លោកនឹងទទួលបានការបង្ហាត់បង្រៀនជាមួយលោកគ្រូ អ្នកគ្រូដែលប្រកបដោយបទពិសោធន៍ និងវិជ្ជាជីវៈនៅក្នុងការបង្រៀនជាច្រើនឆ្នាំ។
គួរបញ្ជក់ផងដែរថា សាលាមត្តេយ្យ អន្តរជាតិ ម៉ាយ លីតថល ផាមឃីន មានកម្មវិធីស្ដង់ដារអន្តរជាតិដ៏ល្អមួយ ដោយសាលាបានយកកម្មវិធីសិក្សារបស់ប្រទេសសិង្ហបុរី ហើយ សាលាមួយ នេះត្រូវបានបង្កើតឡើងដោយក្រុមការងារមកពីសិង្ហបុរី។ ប្រធានកម្មវិធីសិក្សារបស់សាលាគឺជាជនជាតិសិង្ហបុរី ហើយពួកគេមានបទពិសោធន៍ច្រើនជាង១៥ឆ្នាំមកហើយ នៅក្នុងវិស័យអប់រំនៅប្រទេសសិង្ហបុរី។ ថ្នាក់ដឹកនាំសាលាទទួលបានការបណ្ដុះបណ្ដាលគរុកោសល្យ ជាគ្រូមត្តេយ្យសិក្សា ហើយក៏ធ្លាប់កាន់តួនាទីជាប្រធានកម្មវិធីសិក្សាអស់រយៈពេលជាច្រើនឆ្នាំផងដែរ៕
( អត្ថបទពាណិជ្ជកម្ម )
© រក្សាសិទ្ធិដោយ thmeythmey.com