ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ ស្តាប់ទៅគួរឲ្យខ្លាច តើមានអាការៈដូចម្តេចទៅ?
× ចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែគឺជាបញ្ហាសុខភាពមួយដែលកើតឡើងលើស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ១០នាក់ដែលស្ថិតក្នុងវ័យមានផ្ទៃពោះ។ ស្ត្រីដែលមានជំងឺនេះគឺមានអតុល្យភាពអ័រម៉ូន និងការរំលាយអាហារ ដែលវាប៉ះពាល់ដល់សុខភាពទូទៅផង និងរូបរាងខាងក្រៅផង។ ប៉ុន្តែវាជាជំងឺដែលអាចព្យាបាលបានទោះបីជាវាកើតឡើងជាញឹកញាប់ និងបណ្តាលឲ្យអត់កូនក៏ដោយ។
ជាធម្មតា ក្រពេញអូវ៉ែគឺជាសរីរាង្គបន្តពូជមួយដែលមាននាទីផលិតមេជីវិតញី និងបញ្ចេញវាជារៀងរាល់ខែ សម្រាប់វដ្តរដូវ។ ប៉ុន្តែនៅពេលមានជំងឺចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែវិញ មេជីវិតញីប្រហែលជាមិនអាចផលិតបានទេ ឬក៏អាចនឹងមិនអាចបញ្ចេញក្នុងពេលជ្រុះអូវ៉ុលដូចធម្មតាបានឡើយ។
ជំងឺចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែអាចបណ្តាលឲ្យបាត់រដូវ ឬមករដូវមិនទៀងទាត់។ ការមករដូវមិនទៀងទាត់បែបនេះអាចបណ្តាលឲ្យ៖
• គ្មានកូន
• កើតជាគីសក្នុងក្រពេញអូវ៉ែ
ទោះបីជាយ៉ាងណាក៏ដោយ រោគសញ្ញាមួយចំនួនដែលយើងអាចសម្គាល់បានចំពោះជំងឺចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែនោះមានដូចជា៖
• រដូវមកមិនទៀងទាត់
• ដុះរោមច្រើននៅលើមុខ ចង្កា ឬផ្នែកផ្សេងៗទៀតនៃរាងកាយដែលវាច្រើនតែកើតឡើងចំពោះមនុស្សប្រុស
• កើតមុននៅមុខ ទ្រូង និងខ្នងផ្នែកខាងលើ
• សក់កាន់តែស្តើងទៅៗ រហូតដល់ទំពែកក្បាលក៏មាន
• ឡើងទម្ងន់ ឬពិបាកក្នុងការសម្រកទម្ងន់
• ស្បែកកាន់តែខ្មៅជាពិសេសម្តុំក គ្រលាន និងតំបន់ក្រោមសុដន់
• កើតមានជាពកសាច់តូចៗលើស្បែក ជាពិសេសត្រង់ឃ្លាគ ឬក៕
សូមចុចទៅប្រភពដើម VOA ត្រង់នេះ
© រក្សាសិទ្ធិដោយ thmeythmey.com