ជាតិ
សេដ្ឋកិច្ច
GMAC ស្នើ​ក្រសួងពាណិជ្ជកម្ម លុបបំបាត់​សេវា​លុយ​ក្រោម​តុ​ឲ្យ​បាន
11, Aug 2017 , 2:53 pm        
រូបភាព
រូបថត៖ហ្វេសប៊ុក GMAC
រូបថត៖ហ្វេសប៊ុក GMAC
ដោយ:
​ភ្នំពេញ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC) បានស្នើ​ឲ្យ​ក្រសួងពាណិជ្ជកម្ម លុបបំបាត់ សេវា​ក្រៅផ្លូវការ ពីព្រោះ ការ​ចំណា​លុយ​ក្រោម​តុ​ទាំងនេះ បានធ្វើ​ឲ្យ​កើនឡើង​ការចំណាយ​ថ្លៃដើម​នៃ​ការនាំចេញ​នាំចូល​។

     


​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​មានប្រសាសន៍ថា​៖«​វា​ក៏មាន​សារសំខាន់​ផងដែរ ក្នុងការ​លុបបំបាត់​ថ្លៃ​សេវា​ក្រៅផ្លូវការ​មិនចាំបាច់​មួយ​ចំនួន ដែល​មិនទាន់មាន​ហេតុផល​នៅឡើយ ដូចជា កម្រៃ​គ្រប់គ្រង​ការនាំចេញ​»​។ នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក GMAC ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​៩ ខែសីហា​។  
 
​បើតាម លោក កាំ​ង ម៉ូ​នី​កា ការចំណាយ​ក្រៅផ្លូវការ​ទៅ​ឲ្យ​ខាង​កាំកុងត្រូល និង​សេវា​ផ្សេងៗ​ទៀត​ដែល​មិនចាំបាច់​ទាំងនេះ បានធ្វើ​ការចំណាយ​ថ្លៃដើម​ក្នុងការ​នាំចេញ​នាំចូល បាន​កើនឡើង​ខ្ពស់​។ 

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកស្រី ស៊ឹង សុ​ផា​រី អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ទទួលស្គាល់ថា កន្លងមក ពិត​ជាមាន​បញ្ហា​នេះ​មែន ដែល​បង្ក​ឲ្យ​មាន​ភាព​ថ្នាំងថ្នាក់​ដល់​អតិថិជន​។  នេះ​បើតាម​ទំព័រ​ហ្វេ​សប៊ុក​ខាងលើ​។ 

​ហ្វេ​ស​ប៊ុ​ក​ខាងលើ សរសេរ​បន្តថា ក្រៅពី​ស្នើ​ឲ្យ​ក្រសួង​ពិនិត្យ​បញ្ហា​លុយ​ក្រោម​តុ​នេះ GMAC ក៏បាន​ស្នើ​ឲ្យ​ក្រសួង​បញ្ចុះ​ថ្លៃ​កម្រៃ​សេវា​រដ្ឋបាល​ផ្លូវការ ដែល​បច្ចុប្បន្ន មានតម្លៃ​50​ដុល្លារ​អាមេរិក​/CO សម្រាប់​ទម្រង់​A និង​30​ដុល្លារ​/CO សម្រាប់​ទម្រង់​N ព្រមទាំង​កាត់បន្ថយ​ចំនួន​ថ្ងៃ​ផ្តល់​សេវា​ពី​៥​ថ្ងៃ​ទៅជា​ចំនួន​២​ថ្ងៃ​វិញ ដើម្បី​ព​ន្លឿ​ន​ការងារ​ឲ្យ​កាន់តែ​ឆាប់រហ័ស​៕            


Tag:
 GMAC
 ​ លុយ​ក្រោម​តុ
© រក្សាសិទ្ធិដោយ thmeythmey.com