ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ជួយ​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ល្អ​នៅពេល​មាន​ជំងឺ​រលាក​ទងសួត​
11, Aug 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទងសួត​គឺជា​បំពង់​សម្រាប់​បញ្ជូន​ខ្យល់​អុកស៊ីសែន​ចេញចូល​ក្នុង​សួត​។ នៅពេល​បំពង់​ទាំងនេះ​រក​ការ​រលាក វា​នឹង​បង្កើតជា​ស្លេស្ម ដែល​នេះ​ហៅថា​ជំងឺ​រលាក​ទងសួត​។ កាលណា​មាន​ជំងឺ​នេះ អ្នក​អាច​នឹងមាន​អាកា​រៈ​ដូចជា ក្អក ពិបាក​ដកដង្ហើម និង​ក្តៅខ្លួន​ស្ទិញៗ​។​



​បើសិនជា​អាកា​រៈ​ជំងឺ​នេះ​មិនទាន់​ធ្ងន់ធ្ងរ​ទេ អ្នក​ក៏​អាច​សាកល្បង​ព្យាបាល​វា​ដោយ​ខ្លួនឯង​បានដែរ ព្រោះថា​ករណី​ជំងឺ​នេះ​ភាគច្រើន ការព្យាបាល​ជាសះស្បើយ​គឺធ្វើឡើង​ដោយ​ខ្លួនឯង​ដែរ​។​
​វិធី​ខាងក្រោម​នេះ​នឹង​ជួយ​បំបាត់​រោគសញ្ញា ហើយក៏​ជួយ​ឲ្យ​កាន់​តែមាន​អារម្មណ៍ល្អ​ឡើងវិញ​ដែរ​៖
•    លេបថ្នាំ​ប្រឆាំងនឹង​ការ​រលា​កដោយ​មិនបាច់​មាន​វេជ្ជបញ្ជា​ដូចជា Ibuprofen (Advil) និង Naproxen (Aleve, Naprosyn) ដែលជា​នឹង​អាចធ្វើ​ឲ្យ​ស្រួលបួល​ដល់​បំពង់ក​ដែល​កំពុងតែ​ឈឺ​បាន​។​
•    ទិញ​ម៉ាស៊ីន​ផ្តល់​សំណើម​ដើម្បី​បង្កើន​សំណើម​ក្នុង​បន្ទប់​ដែល​អ្នករស់នៅ ព្រោះ​វា​អាចជួយ​ពង្រា​វ​ដល់​ស្លេស្ម​ដែល​ជាប់​ក្នុង​ផ្លូវដង្ហើម និង​ក្នុង​ទ្រូង ដើម្បី​ដកដង្ហើម​បាន​កាន់តែ​ស្រួល​។​
•    ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ជាពិសេស ទឹក​ធម្មតា ឬ​ទឹកតែ​ដើម្បី​ពង្រា​វ​ស្លេស្ម​។ រឿងនេះ​ក៏​ធ្វើ​ឲ្យ​អ្នក​ងាយស្រួល​ក្អក ឬ​បញ្ចេញ​ស្លេស្ម​កាន់តែ​ស្រួល​ដែរ​។​
•    ក្នុង​ទឹក​ក្តៅ ឬ​ទឹកតែ​គួរតែ​ថែម​ដុំ​ខ្ញី​មួយ​ដុំ​ផង ព្រោះ​វា​អាចជួយ​ប្រឆាំង​ការ​រលាក​បាន​យ៉ាង​ល្អ​។​
•    ចូរ​ញ៉ាំ​ទឹកឃ្មុំ​ដើម្បី​សម្រួល​ដល់​ការ​ក្អក​។ ទឹកឃ្មុំ​ក៏​ជួយ​បន្ធូរ​ដល់​ភាព​ឈឺ​ក្នុង​បំពង់ករ និង​មាន​សមត្ថភាព​ប្រឆាំងនឹង​វីរុស និង​បាក់តេរី​។​

​វិធី​ទាំងអស់​ខាងលើនេះ​អាចជួយ​បំបាត់រោគ​សញ្ញា​បាន ប៉ុន្តែ​បើសិនជា​អ្នក​ពិបាក​ដកដង្ហើម ឬ​ដកដង្ហើម​លឺ​សូរដូច​ហួច ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ និង​ព្យាបាល​តាមបែប​វេជ្ជសាស្ត្រ​វិញ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com