ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ចង់​ឆាប់​ជា​ពី​វិលមុខ គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​
12, Aug 2017 , 6:59 am         671
រូបភាព
ដោយ: ថ្មីៗ
​ការ​វិលមុខ​មិនមែនជា​ជំងឺ​ទេ ប៉ុ​ន្ត​ជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​ណា​ផ្សេង ដែល​វា​ច្រើនតែ​មិន​ធ្ងន់ធ្ងរ​ទេ​។ យ៉ាងណាមិញ ការ​វិលមុខ​ម្តងម្កាល​មិនមែនជា​អ្វីដែល​គួរ​បារម្ភ​ឡើយ​។ ប៉ុន្តែ​អ្នក​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម​បើសិនជា​ឧស្សាហ៍​មាន​អាកា​រៈ​វិលមុខ​នេះ​ជា​ញឹកញាប់ ឬ​គ្មាន​មូលហេតុ ឬ​រយៈពេល​យូរ​។​


​យក​ល្អ​គួរ​ធ្វើ​ទៅតាម​វិធី​ដូចខាងក្រោម​នេះ​បើសិនជា​អាកា​រៈ​វិលមុខ​កើតឡើង​ចំពោះ​អ្នក​ម្តងទៀត​៖

អង្គុយ ឬ​គេង​ភ្លាម​នៅពេល​មាន​អារម្មណ៍​វិលមុខ និង​សម្រាក​រហូតដល់​បាត់​អាកា​រៈ​វិលមុខ​នោះ​។ រឿងនេះ​អាចធ្វើ​ឲ្យ​អ្នក​បាត់បង់​តុល្យភាព​រាងកាយ រហូតដល់​ដួល និង​បង្ក​របួស​ធ្ងន់ធ្ងរ​បាន​។​
ចូរ​ប្រើ​របស់​ជំនួយ​ដល់​ការដើរ​បើសិនជា​ចាំបាច់​
ចូរ​កាន់​បង្កាន់ដៃ​ជានិច្ច​នៅពេល​អ្នកត្រូវការ​ឡើង​ចុះ​ជណ្តើរ​
ចូរ​ធ្វើ​សកម្មភាព​ផ្សេងៗ​ដើម្បី​ពង្រឹង​ដល់​តុល្យភាព​រាងកាយ​ដូចជា​ការហាត់​យូ​ហ្គា និង​ក្បាច់​តៃ​ជិ​
ចៀសវាង​ការធ្វើ​ចលនា ឬ​ប្តូរ​ឥរិយាបថ​រាងកាយ​ភ្លាមៗ​
ចូរ​ចៀសវាង​ការបើកបរ ឬ​ដំណើរ​ការណ៍​ម៉ាស៊ីន​ធ្ងន់ៗ​បើសិនជា​អ្នក​ឧស្សាហ៍​មាន​អារម្មណ៍​វិលមុខ​ដោយ​មិនមាន​សញ្ញា​ប្រកាសអាសន្ន​មុន​។​
ចៀសវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន គ្រឿង​ស្រវឹង និង​បារី ព្រោះ​វា​អាចជា​ដើមហេតុ​នាំ​ឲ្យ​វិលមុខ ឬ​ធ្វើ​ឲ្យ​ការ​វិលមុខ​នោះ​កាន់តែ​ធ្ងន់​ទៅៗ​។​
ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន ៨​កែវ​ក្នុង​មួយថ្ងៃ គេង​មួយថ្ងៃ​ចាប់ពី ៧​ម៉ោង​ឡើងទៅ និង​ចៀសវាង​ស្ថានភាព​ដែល​ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ក្នុង​អារម្មណ៍​។​
ចូរ​ញ៉ាំ​អាហារ​ដែល​ផ្តល់​សុខភាព​ជាពិសេស​បន្លែ ផ្លែឈើ និង​សាច់​គ្មាន​ខ្លាញ់​
បើសិនជា​អ្នក​សង្ស័យថា ការវិល​មុខ​នោះ​បង្កឡើង​ដោយ​ការ​លេបថ្នាំ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការបន្ថយ​កម្រិត​ប្រើប្រាស់ ឬ​ផ្លាស់ប្តូរ​ថ្នាំ​ផ្សេង​វិញ​។​
អ្នក​ក៏​អាច​ប្រើ​ថ្នាំ​ប្រឆាំងនឹង​អា​ឡែ​ហ្ស៊ី Meclizine (Antivert) បានដែរ​បើសិន​ជាមាន​អាកា​រៈ​ចង្អោ ជាមួយនឹង​វិលមុខ​។ ថ្នាំ​នេះ​ប្រហែលជា​ធ្វើ​ឲ្យ​ងងុយគេង​ដូច្នេះ​ចូរ​កុំ​ប្រើ​វា​នៅពេលដែល​អ្នក​កំពុងតែធ្វើការ​។​
សម្រាប់​នៅ​កន្លែង​ដែល​ត្រជាក់ និង​ញ៉ាំ​ទឹក​បើសិន​ជាការ​វិលមុខ​នោះ​បង្កឡើង​ដោយ​ការ​នៅ​កន្លែង​ក្តៅ​ពេក ឬ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ
prev12345...1415next