អត្ថបទពាណិជ្ជកម្ម
​ធនាគារ មេ​យ​ប៊ែ​ង​បាន​បើកសម្ពោធ​ ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​តម្បាញ​សូត្រ​ក្នុង​ខេត្តតាកែវ​
11, Aug 2017 , 3:25 pm        
រូបភាព
​មូលនិធិ ធនាគារ មេ​យ​ប៊ែ​ង បាន​បើកសម្ពោធ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​តម្បាញ​សូត្រ​តំបូង​គេ​បង្អស់ នៅក្នុង​ខេត្តតាកែវ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងទិសដៅ​ជំរុញ​បន្ថែមទៀត​នូវ​វិស័យ​វាយនភ័ណ្ឌ​តាមបែប​ប្រពៃណី​ជាសកល​ប្រកបដោយ​និរន្តរភាព ហើយ​ក្នុងពេល​ជាមួយគ្នានេះដែរ​ក៏បាន​បង្កើត​ឱកាស​ការងារ​សម្រាប់​ស្ត្រី​ដែល​គ្មាន​លទ្ធភាព​ក្នុងការ​ស្វែងរក​ចំណូល​អាច​នាំ​ឲ្យ​ពួកគេ​បង្កើន​សេដ្ឋកិច្ច​ដោយ​ឯករាជ្យ​។​

​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ថ្មី​នេះ​មាន​ទីតាំង​ប្រមាណ​ជាង ៦៥ គីឡូម៉ែត្រ​ពី​ទី​រាជធានី​ភ្នំពេញ ត្រូវបាន​បង្កើតឡើង​ដើម្បី​ផ្តល់ឱកាស​ដល់​ស្ត្រី​ក្នុង​សហគមន៍​ដែល​រស់នៅក្នុង​ជីវភាព​ក្រីក្រ​យ៉ាងខ្លាំង​។ តាមរយៈ​ការបណ្តុះ បណ្តាល ការកសាង​សមត្ថភាព និង​សង្វាក់​ផលិតកម្ម​ដែល​អាច​ផ្តល់​ការ​ផ្ត​ត់​ផ្គង​ជា​ផ្នែក​ហិរញ្ញវត្ថុ ស្ត្រី​ក្នុង​សហគមន៍​ទាំងនេះ​ត្រូវបាន​ផ្តល់ជូន​មធ្យោបាយ​មួយ​ដើម្បី​ជួយ​សម្រួល​ដល់​ពួកគេ និង​ក្រុមគ្រួសារ​របស់​ពួកគេ​អាច​ទទួលបាន​នូវ​សេដ្ឋកិច្ច​ដោយ​ឯករាជ្យ​មួយ និង​បរិ​យា​ប័ណ្ណ​ហិរញ្ញវត្ថុ​។​

​មូលនិធិ ធនាគារ មេ​យ​ប៊ែ​ង បាន​ផ្តួចផ្តើម​កម្មវិធី​មួយ​នេះ​ដែលមាន​ឈ្មោះថា "​កម្មវិធី​ស្ត្រី និង​តម្បាញ ធនាគារ មេ​យ​ប៊ែ​ង​"  ហើយ​បច្ចុប្បន្ន​កម្មវិធី​នេះ​កំពុង​ត្រូវបាន​អនុវត្ត​នៅក្នុង​ប្រទេស​ចំនួន​បី​គឺ ប្រទេស​កម្ពុជា ប្រទេស​ឥណ្ឌូនេស៊ី និង​ប្រទេស​ឡាវ​។ រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ ស្ត្រី​អ្នក​តម្បាញ​ប្រមាណ​ជាង ៥០ នាក់​ដែល​បានទទួល​បានការ​បណ្តុះ​បណ្តាល​រួចមកហើយ​នៅ​ប្រទេស​កម្ពុជា ហើយ​ស្ត្រី​ចំនួន ២៥​នាក់ ក្នុងចំណោម​នោះ​កំពុងស្ថិត​នៅក្រោម​ការបណ្តុះ​បណ្តាល​នៅឡើយ​។​



​កម្មវិធី “​ស្ត្រី និង​តម្បាញ ធនាគារ មេ​យ​ប៊ែ​ង​” ក៏បាន​ជួយ​ចូលរួមចំណែក​ក្នុងការ​ទ្រទ្រង់​លើ​បេតិកភណ្ឌ​ក្នុង​តំបន់ និង​ជំនាញ ក៏ដូចជា​ការជួយ​ក​សា​ង​សមត្ថភាព​អ្នក​តម្បាញ​ថ្មី​ផងដែរ​។ ការផ្តោត​ការយកចិត្តទុកដាក់​សំខាន់​គឺ​រក្សា​អភិរក្ស​និង​លើកកម្ពស់​បច្ចេកទេស​វា​យ​ន​ភ័​ណ្ឌ​ប្រពៃណី​ដោយ​ភាពទាន់សម័យ ដើម្បី​ភ្ជាប់ និង​កំណត់​តម្លៃ​រួម​ប្រកបដោយ​ការ​គាំពារ​បរិស្ថាន​។ ក្រោម​កម្មវិធី​នេះ មូលនិធិ ធនាគារ មេ​យ​ប៊ែ​ង បាន​សហការ​ជាមួយ​លោកស្រី ង៉​ន វណ្ណ​ថា និង​អង្គការ​សូត្រ​ពណ៌ កម្ពុជា ដើម្បី​បង្កើត​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​តម្បាញ​សូត្រ មាន​ទីតាំង​ស្ថិតនៅ​ចំណុច​បេះដូង នៃ​ខេត្តតាកែវ  ដែលជា​តំបន់​ប្រពៃណី​មួយ​ក្នុង​ប្រកបមុខរបរ​តម្បាញ​សូត្រ​ក្នុងប្រទេស​កម្ពុជា​។ អង្គការ​សូត្រ​ពណ៌ កម្ពុជា នឹងធ្វើ​ការស្វែងរក និង​កំណត់​យក​នូវ​ក្រុមគ្រួសារ​កសិករ​ប្រមាណ​ជាង ២០០​នាក់​បន្ថែមទៀត​សម្រាប់​រយៈពេល ៣​ឆ្នាំ ដើម្បី​ធ្វើ​ការដាំដុះ​ដើម​មន​ដែលជា​ប្រភព​សំខាន់​មួយ​នៃ​ផលិតកម្ម​សូត្រ ដែល​កិច្ចការ​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​នេះ​ផងដែរ​។​

​ការបើក​សម្ពោធ​ជា​ផ្លូវការ​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​តម្បាញ​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​វត្តមាន​របស់ លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ​នៃ​ក្រសួង​កិច្ចការនារី រួម​ជាមួយនឹង​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ មេ​យ ប៊ែ​ង លោកជំទាវ ដា​ទុក ម៉ូ​ហៃ​យ៉ា​នី សាម​សូ​ឌី​ន (Datuk Mohaiyani Shamsudin)​។ សម្រាប់​កម្មវិធី​នេះ​ផងដែរ​ក៏មាន​វត្តមាន​របស់​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ មេ​យ​ប៊ែ​ង (​ខេ​ម​បូ​ឌា​) ភីអិលស៊ី គឺ​លោក ដា​ទុក ចូ​ហាន់ ប៊ី​ន អា​រី​ហ្វី​ន និង​នាយក​ប្រតិបត្តិ​នៃ​មូលនិធិ ធនាគារ មេ​យ​ប៊ែ​ង លោក Shahril Azuar Jimin ព្រមទាំង​វត្តមាន របស់​ប្រជាជន​ក្នុង​សហគមន៍ និង​ឥស្សរជន​ថ្នាក់​អន្តរជាតិ​ផងដែរ​។​ក្នុង​ព្រឹត្តិការណ៍​ដូចគ្នានេះ​ផងដែរ ស្ត្រី​អ្នក​តម្បាញ​ដំបូង​គេ​បំផុត​ចំនួន ៥០​នាក់ ត្រូវបាន​អញ្ជើញ​អោយ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដើម្បី​ប្រារព្ធ​ពិធី​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ​របស់​ពួកគេ​។​



​លោកជំទាវ ដា​ទុក ម៉ូ​ហៃ​យ៉ា​នី ប្រធាន​ក្រុមប្រឹក្សាភិបាល​ធនាគារ មេ​យ​ប៊ែ​ង និង​មូលនិធិ​ធនាគារ មេ​យ​ប៊ែ​ង បាន​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​នេះ​ផងដែរ​ថា “​នាង​ខ្ញុំ​មាន​សេចក្តី​រីករាយ​យ៉ាងខ្លាំង​ដែល​ការសម្រេចចិត្ត​របស់​យើង​ក្នុង​ការជួយ គាំទ្រ​ពេញទំហឹង​នូវ​សង្វាក់​ផលិតកម្ម​ពី ដង្កូវនាង ឲ្យ​ក្លាយទៅជា​សមិទ្ធិផល​សិល្បៈ​។ ការសម្រេចចិត្ត​នេះ​បាន​បង្កើតអោយមាន​ឱកាស​ការងារ បង្កើតអោយមាន​ប្រភព​នៃ​ប្រាក់ចំណូល ព្រមទាំង​បង្កើតអោយមាន​ប្រព័ន្ធ​អេកូឡូស៊ី ដែល​ប្រកបដោយ​ចេរភាព​សម្រាប់​សហគម​ន៍​តម្បាញ​ក្នុង​ខេត្តតាកែវ ដោយ​ការរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​រប​ស់សហគមន៍​ពួកគេ និង​ក្នុងនាម​ជា​ប្រជាជាតិ​ទាំងមូល​។​

​លោក Shahril បាន​លើកឡើងថា “​តាមរយៈ​កិច្ចសហការ​នេះ ធនាគារ មេ​យ​ប៊ែ​ង ក៏​ជួយ​រួមចំណែក​ដល់​កម្មវិធី​កសិកម្ម​សូត្រ​តម្បាញ​ដែល​នៅក្នុងពេល​បច្ចុប្បន្ននេះ យើង​បាន​ជួយ​ជ្រោមជ្រែង​ដល់​គ្រួសារ​កសិករ​ចំនួន ១៤០​គ្រួសារ និង​បាន​ដាំ​ដើម​មន​ប្រមាណ​ជាង ២១,០០០ ដើម​ដែលជា​ប្រភព​អាហារ​យ៉ាងសំខាន់​សម្រាប់​ដង្កូវនាង​ក្នុងការ​ផលិត​សរសៃសូត្រ​ដោយមាន​គុណភាព​ខ្ពស់ ដែលជា​វត្ថុ​ធាតុ​សំខាន់​សម្រាប់​គុណភាព​នៃ​សូត្រ​មាស​កម្ពុជា​។​លោក Shahril បាន​បន្ថែមថា “​សព្វថ្ងៃនេះ លទ្ធផល​ពិតៗ​ត្រូវបាន​កើតឡើង​រួចទៅហើយ​។ អ្នក​តម្បាញ​ដែល​បញ្ចប់​ការសិក្សា​ជាច្រើន​បាន​រកប្រាក់​ចំណូល​បាន​ចន្លោះ​ពី ១៥០ ដុល្លារ​អាមេរិក ទៅ ២០០ ដុល្លារ​អាមេរិក ក្នុង​មួយខែ ហើយ​កសិករ​ជាច្រើន​កំពុង​ចាប់ផ្តើម​ទទួល​ប្រាក់ចំណូល​ដែល​ទទួល​បានមកពី​ការប្រមូល​ផល​ពី​ស្លឹក​មន​របស់​ពួកគេ​” ។​



​កម្មវិធី “​ស្ត្រី និង​តម្បាញ ធនាគារ មេ​យ​ប៊ែ​ង​” គឺជា​កម្មវិធី​មួយ​ដែល​ត្រូវបាន​រៀបចំឡើង​ទាំងស្រុង​ដោយ​មូលនិធិ​របស់​ធនាគារ មេ​យ​ប៊ែ​ង ហើយ​ត្រូវបាន​បង្កើតឡើង​ជាមួយ​នឹង​កម្មវត្ថុ​ចំបង​ក្នុង​ការបន្ត​ជំរុញ និង​លើកតម្កើង​ជា​សមូហភាព​ក្នុង​បណ្តារ​ប្រទេស​អាស៊ាន​។ ការបង្កើន និង​លើកកម្ពស់​វិស័យ​វាយនភ័ណ្ឌ​ប្រពៃណី​ប្រកបដោយ​លក្ខណៈ​និរន្តរភាព​សម្រាប់​សហគម​ន៍​ផ្សេងៗ ក៏ដូចជា​ការជួយ​ដល់​ស្ត្រី​ដែល​ពុំមាន​លទ្ធភាព​ស្វែងរក​ប្រាក់ចំណូល អោយ​ក្លាយជា​ស្ត្រី​ដែល​អាច​រក ប្រាក់ចំណូល​បាន​ដោយ​ឯករាជ្យ​ហើយ​ស្របពេល​ជាមួយគ្នា​នោះ ពួកគាត់​ក៏​ទទួលបាន​ការប្រឹក្សា​យោបល់​លើ  បរិ​យា​ប័ណ្ណ​ហិរញ្ញវត្ថុ​ផងដែរ​។ កម្មវិធី​នេះ​ត្រូវបាន​ផ្តោត​សំខាន់​ទៅលើ​ស្ត្រី​ជា​អ្នក​តម្បាញ​ដែល​មកពី​សហគមន៍​ក្រីក្រ​។​

​កម្មវិធី​នេះ​ត្រូវបាន​គាំទ្រ​ដោយ​មូលនិធិ​អាស៊ាន ដោយសារ​កម្មវិធី​មាន​បេសកកម្ម​រួម​ដើម្បី​អភិរក្ស​នូវ​មរតក​វប្បធម៌​របស់អាស៊ាន និង​ការរួមចំណែក​កសាង​អត្តសញ្ញាណ​ជាតិ​នៅតាម​បណ្តារ​ប្រទេស​ជា​សមាជិក​អាស៊ាន​ផងដែរ​។​

​មូលនិធិ ធនាគារ មេ​យ​ប៊ែ​ង គឺជា​សេនាធិការ​ទទួលខុសត្រូវ​សង្គម​របស់ សម្ព័ន្ធ ធនាគារ មេ​យ​ប៊ែ​ង ដែល​តែងតែ​ស្វែងរក​ផល​មធ្យោបាយ​ផ្សេងៗ​ដើម្បី បញ្ជ្រាប​ឥទ្ធិពល​វិជ្ជមាន​ទៅលើ​សហគមន៍​នានា ដែល​ធនាគារ មេ​យ​ប៊ែ​ង មាន​វត្តមាន​។  បេសកម្ម​របស់​មូលនិធិ​នេះ​គឺ​ត្រូវបាន ផ្តោតលើ​ចំណុច​សំខាន់ៗ​ចំនួន​ប្រាំមួយ គឺ​ការអប់រំ ការជំរុញ​សហគមន៍ ការរស់នៅ​ប្រកបដោយ​សុខុមាលភាព សិល្បៈ  វប្បធម៌ និង​បរិស្ថាន​ចំរុះ​។









( អត្ថបទ​ពាណិជ្ជកម្ម )



© រក្សាសិទ្ធិដោយ thmeythmey.com