អត្ថបទពាណិជ្ជកម្ម
ទទួលបានការធានារ៉ាប់រងអាយុជីវិត៥០០០០ដុល្លារជាមួយនិងឥណទានគេហដ្ឋាន របស់ធនាគារ ស៊ីអាយអិមប៊ី
× កាលពីពេលថ្មីៗនេះ ធនាគារ ស៊ីអាយអិមប៊ី ដោយមានកិច្ចសហការជាមួយនិងក្រុមហ៊ុន មេនូ ឡាយហ្វ៍ ខេមបូឌា បានប្រារព្ធធ្វើសន្និសីទកាសែតសារព័ត៌មានមួយ ដើម្បីសម្ពោធផលិតផល HomePro ដែលជាផលិតផលឥណទានគេហដ្ឋានមួយ បន្ថែមមកជាមួយនឹងសេវាធានារ៉ាប់រងអាយុជីវិត មានតម្លៃរហូតដល់ ៥០,០០០ដុល្លារអាមេរិក ក្នុងរយៈពេល១០ឆ្នាំ។ HomePro គឺជាកម្មវិធីពិសេស របស់ធនាគារ ស៊ីអាយអិមប៊ី ដែលផ្តល់ជូនដំបូងគេបង្អស់ នៅប្រទេសកម្ពុជា។
HomePro ត្រូវបានបង្កើតឡើង ស្របតាមតម្រូវការចាំបាច់របស់ក្រុមគ្រួសារទាន់សម័យ និងមានការយកចិត្តទុកដាក់ខ្ពស់ទៅដល់ការ ការពារទៅលើអតិថិជន។ កម្មវិធីពិសេសនេះ មានផ្តល់ជូនការការពារអនាគត ទៅដល់មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសាររបស់អ្នកទទួលឥណទាន ទោះជាមានអ្វីមួយកើតឡើងជាយថាហេតុក៏ដោយ។បន្ថែមពីលើការផ្តល់សេវាធានារ៉ាប់អាយុជីវិត កម្មវិធីពិសេស HomePro មានអត្រាការប្រាក់ល្អ ៧,៩៩ ភាគរយ ក្នុងមួយឆ្នាំ ទំហំឥណទានរហូតដល់ ៨០ ភាគរយ និងរយៈពេលឥណទានរហូតដល់ ២០ឆ្នាំផងដែរ។
សូមទស្សនាវីដេអូខាងក្រោម៖
© រក្សាសិទ្ធិដោយ thmeythmey.com