អត្ថបទពាណិជ្ជកម្ម
ទទួលបាន​ការធានារ៉ាប់រង​អាយុជីវិត​៥០០០០​ដុល្លារ​ជាមួយនិង​ឥណទាន​គេហដ្ឋាន របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី​
11, Aug 2017 , 4:19 pm        
រូបភាព
​កាលពីពេល​ថ្មីៗ​នេះ ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ដោយមាន​កិច្ចសហការ​ជាមួយនិង​ក្រុមហ៊ុន មេ​នូ ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​ប្រារព្ធ​ធ្វើ​សន្និសីទកាសែត​សារព័ត៌មាន​មួយ ដើម្បី​សម្ពោធ​ផលិតផល HomePro ដែលជា​ផលិតផល​ឥណទាន​គេហដ្ឋាន​មួយ បន្ថែម​មក​ជាមួយនឹង​សេវា​ធានារ៉ាប់រង​អាយុជីវិត មានតម្លៃ​រហូតដល់ ៥០,០០០​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​១០​ឆ្នាំ​។ HomePro គឺជា​កម្មវិធី​ពិសេស របស់​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ដែល​ផ្តល់ជូន​ដំបូង​គេ​បង្អស់ នៅ​ប្រទេស​កម្ពុជា​។​

​HomePro ត្រូវបាន​បង្កើតឡើង ស្របតាម​តម្រូវការ​ចាំបាច់​របស់​ក្រុមគ្រួសារ​ទាន់សម័យ និង​មានការ​យកចិត្តទុកដាក់​ខ្ពស់​ទៅដល់​ការ ការពារ​ទៅលើ​អតិថិជន​។ កម្មវិធី​ពិសេស​នេះ មាន​ផ្តល់ជូន​ការការពារ​អនាគត ទៅដល់​មនុស្ស​ជាទី​ស្រឡាញ់ និង​ក្រុមគ្រួសារ​របស់​អ្នកទទួល​ឥណទាន ទោះ​ជាមាន​អ្វីមួយ​កើតឡើង​ជាយថាហេតុ​ក៏ដោយ​។​បន្ថែម​ពីលើ​ការផ្តល់សេវា​ធានា​រ៉ាប់​អាយុជីវិត កម្មវិធី​ពិសេស HomePro មាន​អត្រា​ការប្រាក់​ល្អ ៧,៩៩ ភាគរយ ក្នុង​មួយឆ្នាំ ទំហំ​ឥណទាន​រហូតដល់ ៨០ ភាគរយ និង​រយៈពេល​ឥណទាន​រហូតដល់ ២០​ឆ្នាំ​ផងដែរ​។

​សូម​ទស្សនា​វីដេអូ​ខាងក្រោម​៖





© រក្សាសិទ្ធិដោយ thmeythmey.com