រថយន្ត
អត្ថបទពាណិជ្ជកម្ម
នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត រថយន្ដ​ប្រណិត ALL-NEW DISCOVERY 2017 នឹង​មកដល់​ទីផ្សារ​កម្ពុជា​ហើយ​!
11, Aug 2017 , 4:49 pm        
រូបភាព
​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែល​អ្នក​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ នូវ​រថយន្ដ​ទំនើប​ម៉ាក Jaguar និង Land Rover នឹង​ប្រកាស​ជា​ផ្លូវការ​នៃ​ការមកដល់​របស់​រថ​យន្ដ​ទំនើប​ម៉ាក Land Rover ម៉ូ​ដែល ALL NEW DISCOVERY សេ​រ៊ី​ឆ្នាំ​២០១៧ ទៅកាន់​ទីផ្សារ​កម្ពុជា​។

​តាម​ប្រភពព័ត៌មាន​ពី​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​របស់ខ្លួន នឹង​បើកសម្ពោធ​ជា​ផ្លូវការ​នៃ​វត្តមាន​របស់​រថយន្ដ​ប្រភេទ SUV ទំនើប​ដាច់​គេ ម៉ាក Land Rover All-NEW DISCOVERY 2017 ជំនា​ន់ទី​៥ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ ខាងមុខ ដែល​ស្ថិតនៅ​អគារ​តាំង​លក់​រថយន្ដ Jaguar Land Rover តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុស្សី​។

 រថយន្ដ ALL-NEW DISCOVERY 2017 គឺជា​ជំនា​ន់ទី​៥ នៃ​ត្រកូល DISCOVERY របស់ Land Rover ដែល​វា​បានធ្វើការ​ផ្លាស់ប្ដូរ​ទាំង​ស្រុង​នៅ​រូបរាង​របស់​ខ្លូន ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ និង​បន្ថែម​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន​ទៀត រឹតតែ​ធ្វើ​ឲ្យ​រថយន្ដ​មួយ​នេះ កាន់តែ​ទំនើប​ដាច់​គេ ក្នុងចំណោម​រថយន្ដ SUV ផ្សេងៗ​ទៀត​។​



​សម្រាប់​ព័ត៌មាន​លំអិត​សូម​ទំនាក់​ទង​មក​លេខ ០២៣ ៨៨៨ ៨៨១ សម្រាប់​អ្នក​ដែល​ចង់​មក​ទស្សនា​រថយន្ត​ផ្ទាល់ ឬ​រងចាំ​ទស្សនា​ការផ្សាយ​ផ្ទាល់​ពី​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ ម៉ោង ៦:០០​ល្ងាច តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផេ​ក RMA Cambodia និង Land Rover Cambodia​។​

​សូម​អញ្ជើញ​មកកាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover ដើម្បី​ធ្វើការ​បើកបរ​សាកល្បង​និង​ជាវ​រថយន្ត​ដ៏​ប្រណិត​មួយណា​ដែល​លោកអ្នក​ពេញចិត្ត​ឥលូវ​នេះ​។​
​ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណិត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​

​គេហទំព័រ ផ្លូវការ​៖ www.landrovercambodia.com
​ទំព័រ Facebook ផ្លូវការ​៖
Land Rover Cambodia
​ទំព័រ Instagram ផ្លូវការ​៖
@LandRoverCambo





( អត្ថបទ​ពាណិជ្ជកម្ម ) 


© រក្សាសិទ្ធិដោយ thmeythmey.com