អន្តរជាតិ
ក្រុង​ហ្សា​ការ​តា និង​ពាក្យ #GOODMORNING ត្រូវបាន​សរសេរ​ច្រើនជាងគេ​ក្នុង Instagram
12, Aug 2017 , 7:59 am        
រូបភាព
ដោយ: ធីតា
​កាលពី​ថ្ងៃទី​២ ខែសីហា កន្លងទៅ  បណ្តាញ​សង្គម Instagram បាន​ប្រារព្ធ​ខួប​១​ឆ្នាំ​របស់ខ្លួន​ក្នុងការ​ដាក់​ឲ្យ​ប្រើប្រាស់ Instagram Stories ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​អាច​បង្ហោះ​ជា​បណ្តុំ​រូបភាព វីដេអូ ជាមួយនឹង​ការបញ្ចូល​អក្សរ និង Sticker ផ្សេងៗ​។



​អ្នកប្រើប្រាស់​ជាង​២៥០​លាន​នាក់​ជា​រឿង​រាល់ថ្ងៃ Instagram Stories ជា​ផ្នែក​មួយ​នៃ​ការទាក់ទាញ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ ដោយ​អ្នក​ដែលមាន​អាយុ​ក្រោម​២៥​ឆ្នាំ ចំណាយពេល​យ៉ាងហោច ៣២​នាទី​ជា​រៀងរាល់ និង​អ្នក​ដែលមាន​អាយុ​លើស​២៥​ឆ្នាំ ចំណាយពេល​ជាង​២៤​នាទី ជា​រៀងរាល់ថ្ងៃ លើ​ការប្រើប្រាស់ Instagram​។​



​របាយការណ៍ បាន​បង្ហាញថា កាលពី​ខែកក្កដា កន្លងមក អ្នក​ដែល​ប្រើប្រាស់​សេវា​ពាណិជ្ជកម្ម​ជាង​៥០​ភាគរយ បាន​បង្កើតជា Instagram Stories​។​

​នា​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ ទីតាំង​៥​ដែលមាន​ចំនួន Tags ឬ Check In ច្រើនជាងគេ មិនមែន ប៉ារីស រ៉ូម ប៉េកាំង ឬ​តូ​ក្យូ ឡើយ​។ ទីតាំង​ទាំងនោះ មាន​៖
១. ក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី​
២. ក្រុង​សៅ​ប៉ូ​ឡូ ប្រទេស​ប្រេ​ស៊ី​ល​
៣. ញូវយ៉ក សហរដ្ឋអាមេរិក​
៤. ក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស​
៥. ក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ា​ញ​។​

​ក្នុងចំណោម​អ្នកប្រើប្រាស់ Instagram មាន​៩០​ភាគរយ ប្រើប្រាស់ Hashtag ជា​ភាសាឡាតាំង ជាពិសេស​អង់គ្លេស​។ ពាក្យ​ដែល​ត្រូវបាន Hashtag ច្រើន​បំផុត​មាន​៖
១. #GOODMORNING
២. #WORK
៣. #GOODNIGHT
៤. #MOOD
៥. #HAPPYBIRTHDAY
៦. #TBT
៧. #LOVE
៨. #HOME
៩. #BOMDIA (​មានន័យថា សួស្តី ឬ​ថ្ងៃ​ល្អ ជា​ភាសា​ព័រ​ទុយ​ហ្គា​ល់​)
១០. #RELAX ៕


Tag:
 បណ្តាញ​សង្គម​
  Instagram
© រក្សាសិទ្ធិដោយ thmeythmey.com