កីឡាជាតិ
ជាតិ
SEA Games៖​ក្រុមហ៊ុន​មួយ​ប្រកាស​ផ្តល់ ២២០ លាន​រៀល​ដល់ U22 កម្ពុជា បើ​អាច​ចូល​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​
12, Aug 2017 , 10:31 am         853
រូបភាព
រូបសន្និសីទសារព័ត៌មានមុនចាកចេញរបស់ក្រុម U22 កម្ពុជា ទៅម៉ាឡេស៊ី
រូបសន្និសីទសារព័ត៌មានមុនចាកចេញរបស់ក្រុម U22 កម្ពុជា ទៅម៉ាឡេស៊ី
​ដើម្បី​លើកទឹកចិត្ត​ក៏ដូចជា​ជំរុញ​ការអភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ក្រុមហ៊ុន​ឯកជន​មួយ​បានប្រកាស​ផ្តល់ប្រាក់​រង្វាន់​លើកទឹកចិត្ត​ចំនួន​២២០​លាន​រៀល​ដល់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​។ ការប្រកាស​ផ្តល់ប្រាក់​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ​ក្នុង​លក្ខខណ្ឌ​ក្រុម U22 កម្ពុជា​អាច​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ម៉ាឡេស៊ី​។


​ក្រុមហ៊ុន Clear នឹង​ផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​ចំនួន ២២០ លាន​រៀល​ដល់​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២២ ឆ្នាំ​កម្ពុជា​ក្នុងករណី​ក្រុម​នេះ​អាច​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី​។ ព្រឹត្តិការណ៍​នេះ​នឹង​ចាប់ផ្តើម​ចន្លោះ​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​៣១ ខែសីហា ខណៈ​កីឡាបាល់ទាត់​ព្រឹ​ត្ត​ទៅ​ចន្លោះ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២៩ ខែសីហា​។  

​នា​សន្និសីទ​សារព័ត៌មាន​មុន​ការចាកចេញ​របស់​ក្រុម U22 កម្ពុជា​លោក Doy Concha តំណាង Clear បានបញ្ជាក់​យ៉ាងនេះ​ថា​៖«​ក្នុងនាម​ជា​ដៃគូ​សហការ ខ្ញុំ​ពិតជា​មាន​មោទកភាព​ចំពោះ​ការជោគជ័យ​នាបច្ចុប្បន្ន​របស់​កីឡាបាល់ទាត់​កម្ពុជា ដូចជា​ជ័យជម្នះ ១-០ លើ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ស្មើ ០-០ ជាមួយ​ចិន​ដែលជា​ក្រុម​ខ្លាំង​នៅ​ទ្វីបអាស៊ី​។​ខ្ញុំ​រីករាយ​មែនទែន​ដែល​បាន​គាំទ្រ​ក្រុម​ដែល​អាចមាន​សក្តានុពល​នៅក្នុង​តំបន់​អាស៊ី​នាពេល​អ​នា​គត់​មួយ​នេះ សម្រាប់​ការប្រកួត​នៅ​ស៊ី​ហ្គេម​បើ​ក្រុម U22 កម្ពុជា​អាច​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Clear នឹង​ឧបត្ថម្ភ​២២០​លាន​រៀល​»​។​

​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា​ចាក​ចេញពី​កម្ពុជា​នៅ​ថ្ងៃទី​១២ សីហា ដើម្បី​ត្រៀម​ប្រជែង​ក្នុង​វគ្គ​ជម្រុះ​ពូ​ល B ជាមួយ​ក្រុម​ហ្វីលីពីន​, វៀតណាម​, ថៃ​, ទី​ម័​រ​ខាងកើត និង​ឥណ្ឌូនេស៊ី​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី ចន្លោះ​ពីថ្ងៃ​ទី​១៤ ដល់​ថ្ងៃទី​២៩ សីហា ឆ្នាំ​២០១៧៕

Tag:
 U22 កម្ពុជា​
  SEA Games 2017
  Leonardo Vitorino
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12345...1415next