ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ ៥យ៉ាងដើម្បីថែរក្សាសុខភាពល្អ និងមានផ្ទៃពោះជោគជ័យ
× ស្ត្រីគ្រប់រូបគួរតែគិតអំពីសុខភាពខ្លួនផងមិនខ្វល់ថានាងកំពុងតែមានគម្រោងយកកូនឬអត់ឡើយ។ ហេតុផលមួយគឺថា ស្ត្រីមានផ្ទៃពោះស្ទើរតែពាក់កណ្តាលទៅហើយគឺមិនមានគម្រោងយកកូនឡើយ។ សម្រាប់ការមានផ្ទៃពោះដោយមិនបានគ្រងទុកបែបនេះគឺប្រឈមខ្ពស់ណាស់នឹងការសម្រាលកូនមិនគ្រប់ខែ និងកូនកើតមិនគ្រប់ទម្ងន់។ ហេតុផលមួយទៀតគឺថា ថ្វីបើមានបច្ចេកវិទ្យាថែទាំសុខភាពពេលត្រៀមមានផ្ទៃពោះក៏ដោយ ក៏មានទារក់ប្រមាណម្នាក់ក្នុងចំណោម ៨នាក់ដែរដែលកើតមុនកំណត់។ អ្នកស្រាវជ្រាវជាច្រើនកំពូងតែព្យាយាមរកមើលថាហេតុអ្វី និងរបៀបធ្វើយ៉ាងណាដើម្បីបង្ការការសម្រាលកូនមិនគ្រប់ខែ។ ប៉ុន្តែអ្នកជំនាញជាច្រើនយល់ស្របថា ស្ត្រីត្រូវតែមានសុខភាពល្អសិនមុននឹងរៀបចំខ្លួនដើម្បីមានផ្ទៃពោះ។ តាមរយៈការធ្វើសកម្មភាពចំពោះបញ្ហាសុខភាព និងការប្រឈមុខសិនមុនពេលមានផ្ទៃពោះ គឺអាចបង្ការបញ្ហាជាច្រើនដែលប៉ះពាល់ដល់ទារកបាន។
ស្ត្រី និងបុរសគួរតែត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះយ៉ាងហោចណាស់ ៣ខែសិន មុនពេលឈានដល់សកម្មភាពផ្លូវភេទ ។ សកម្មភាពមួយចំនួនដូចជា ឈប់ជក់បារី រក្សាទម្ងន់ឲ្យនៅសុខភាពល្អ ឬផ្លាស់ប្តូរថ្នាំដែលអ្នកកំពុងតែប្រើជាដើម។
ខ្ញុំសូមណែនាំនូវរឿងសំខាន់បំផុត ៥យ៉ាងដែលអ្នកអាចធ្វើបានដើម្បីមានសុខភាពល្អមុនពេលមានផ្ទៃពោះមានដូចជា៖
លេបថ្នាំអាស៊ីតហ្វូលិក ៤០០ ទៅ៨០០ម៉ៃក្រូក្រាមជារៀងរាល់ថ្ងៃ បើសិនជាអ្នកកំពុងតែរៀបចំគម្រោងមានផ្ទៃពោះ។ ការធ្វើបែបនេះគឺដើម្បីបន្ថយការប្រឈមនឹងទារកកើតមកខូចអវៈយវៈ ជាពិសេសខួរក្បាល និងឆ្អឹងកងខ្នង ដោយរួមទាំងពកឆ្អឹងខ្នងផងដែរ។ ស្ត្រីទាំងអស់ត្រូវការអាស៊ីតហ្វូលិកជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ មុននឹងប្រើថ្នាំនេះគួរតែពិភាក្សាជាមួយគ្រូពេទ្យសិន។
ឈប់ជក់បារី និងញ៉ាំគ្រឿងស្រវឹង
បើសិនជាអ្នកមានជំងឺ ចូរប្រាកដថាជំងឺនេះព្យាបាលរួច។ ជំងឺមួយចំនួនអាចប៉ះពាល់ដល់ការមានផ្ទៃពោះដែរដូចជា ជំងឺហឺត ជំងឺទឹកនោមផ្អែម សុខភាពមាត់ ធាត់ជ្រុល ឬជំងឺឆ្គួតជ្រូកជាដើម។
ចូរពិគ្រោះជាមួយគ្រូពេទ្យអំពីការប្រើថ្នាំគ្មានវេជ្ជបញ្ជា និងមានវេជ្ជបញ្ជាទាំងអស់ដែលអ្នកកំពុងតែប្រើផង។ ថ្នាំទាំងនោះអាចមានជា ថ្នាំបំប៉ន ឬថ្នាំឬសឈើផងដែរ។ ចូរប្រាកដថា អ្នកបានធ្វើបច្ចុប្បន្នភាពលើការចាក់វ៉ាក់សាំងអស់ហើយ។
ចូរចៀសវាងការប៉ះពាលនឹងសារធាតុពុលដែលអាចបង្ករោគនៅកន្លែងធ្វើការ និងផ្ទះបាន។ ចូរចៀសឲ្យឆ្ងាយពីសារធាតុគីមី និងលាមកឆ្មា ឬសត្វកកេរគ្រប់ប្រភេទ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com