ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ ៥​យ៉ាង​ដើម្បី​ថែរក្សា​សុខភាព​ល្អ និង​មាន​ផ្ទៃពោះ​ជោគជ័យ​
13, Aug 2017 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ស្ត្រី​គ្រប់រូប​គួរតែ​គិត​អំពី​សុខភាព​ខ្លួន​ផង​មិន​ខ្វល់​ថា​នាង​កំពុង​តែមាន​គម្រោង​យក​កូន​ឬ​អត់​ឡើយ​។ ហេតុផល​មួយ​គឺថា ស្ត្រី​មាន​ផ្ទៃពោះ​ស្ទើរតែ​ពាក់កណ្តាល​ទៅហើយ​គឺ​មិនមាន​គម្រោង​យក​កូន​ឡើយ​។ សម្រាប់​ការ​មាន​ផ្ទៃពោះ​ដោយ​មិនបាន​គ្រង​ទុក​បែបនេះ​គឺ​ប្រឈម​ខ្ពស់​ណាស់​នឹង​ការ​សម្រាលកូន​មិន​គ្រប់​ខែ និង​កូន​កើត​មិន​គ្រប់​ទម្ងន់​។ ហេតុផល​មួយទៀត​គឺថា ថ្វីបើ​មាន​បច្ចេកវិទ្យា​ថែទាំ​សុខភាព​ពេល​ត្រៀម​មាន​ផ្ទៃពោះ​ក៏ដោយ ក៏មាន​ទារក់​ប្រមាណ​ម្នាក់​ក្នុងចំណោម ៨​នាក់​ដែរ​ដែល​កើតមុន​កំណត់​។ អ្នកស្រាវជ្រាវ​ជាច្រើន​កំ​ពូ​ង​តែ​ព្យាយាម​រកមើល​ថា​ហេតុអ្វី និង​របៀប​ធ្វើយ៉ាងណា​ដើម្បី​បង្ការ​ការ​សម្រាលកូន​មិន​គ្រប់​ខែ​។ ប៉ុន្តែ​អ្នកជំនាញ​ជាច្រើន​យល់ស្រប​ថា ស្ត្រី​ត្រូវតែមាន​សុខភាព​ល្អ​សិន​មុននឹង​រៀបចំខ្លួន​ដើម្បី​មាន​ផ្ទៃពោះ​។ តាមរយៈ​ការធ្វើសកម្មភាព​ចំពោះ​បញ្ហា​សុខភាព និង​ការ​ប្រ​ឈ​មុខ​សិន​មុនពេល​មាន​ផ្ទៃពោះ គឺអាច​បង្ការ​បញ្ហា​ជាច្រើន​ដែល​ប៉ះពាល់​ដល់​ទារក​បាន​។​



​ស្ត្រី និង​បុរស​គួរតែ​ត្រៀមខ្លួន​សម្រាប់​ការ​មាន​ផ្ទៃពោះ​យ៉ាងហោចណាស់ ៣​ខែ​សិន មុនពេល​ឈានដល់​សកម្មភាព​ផ្លូវភេទ ។ សកម្មភាព​មួយចំនួន​ដូចជា ឈប់​ជក់បារី រក្សា​ទម្ងន់​ឲ្យ​នៅ​សុខភាព​ល្អ ឬ​ផ្លាស់ប្តូរ​ថ្នាំ​ដែល​អ្នក​កំពុងតែ​ប្រើ​ជាដើម​។​

​ខ្ញុំ​សូម​ណែនាំ​នូវ​រឿង​សំខាន់បំផុត ៥​យ៉ាង​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​មាន​សុខ​ភាពល្អ​មុនពេល​មាន​ផ្ទៃពោះ​មានដូចជា​៖

    លេបថ្នាំ​អាស៊ីត​ហ្វូ​លិ​ក ៤០០ ទៅ​៨០០​ម៉ៃ​ក្រូ​ក្រាម​ជា​រៀងរាល់ថ្ងៃ បើសិនជា​អ្នក​កំពុងតែ​រៀបចំ​គម្រោង​មាន​ផ្ទៃពោះ​។ ការធ្វើ​បែបនេះ​គឺ​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ទារក​កើតមក​ខូច​អវៈយវៈ ជាពិសេស​ខួរក្បាល និង​ឆ្អឹង​កង​ខ្នង ដោយ​រួមទាំង​ពក​ឆ្អឹងខ្នង​ផងដែរ​។ ស្ត្រី​ទាំងអស់​ត្រូវការ​អាស៊ីត​ហ្វូ​លិ​ក​ជា​រៀងរាល់ថ្ងៃ​។ យ៉ាងណាមិញ មុននឹង​ប្រើ​ថ្នាំ​នេះ​គួរតែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​សិន​។​
    ឈប់​ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​
    បើសិនជា​អ្នកមាន​ជំងឺ ចូរ​ប្រាកដថា​ជំងឺ​នេះ​ព្យាបាល​រួច​។ ជំងឺ​មួយចំនួន​អាច​ប៉ះពាល់​ដល់​ការ​មាន​ផ្ទៃពោះ​ដែរ​ដូចជា ជំងឺហឺត ជំងឺ​ទឹកនោមផ្អែម សុខភាព​មាត់ ធាត់​ជ្រុល ឬ​ជំងឺ​ឆ្គួ​ត​ជ្រូក​ជាដើម​។​
    ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា និង​មាន​វេជ្ជបញ្ជា​ទាំងអស់​ដែល​អ្នក​កំពុងតែ​ប្រើ​ផង​។ ថ្នាំ​ទាំងនោះ​អាចមាន​ជា ថ្នាំ​បំប៉ន ឬ​ថ្នាំ​ឬ​ស​ឈើ​ផងដែរ​។ ចូរ​ប្រាកដថា អ្នក​បានធ្វើ​បច្ចុប្បន្នភាព​លើ​ការចាក់​វ៉ាក់សាំង​អស់ហើយ​។​
    ចូរ​ចៀសវាង​ការប៉ះពាល​នឹង​សារធាតុពុល​ដែល​អាច​បង្ក​រោគ​នៅ​កន្លែងធ្វើការ និង​ផ្ទះ​បាន​។ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពីសារ​ធាតុគីមី និង​លាមក​ឆ្មា ឬ​សត្វ​កកេរ​គ្រប់​ប្រភេទ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com