ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អាកា​រៈ​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់ ដែល​ត្រូវតែ​សង្គ្រោះបន្ទាន់
12, Aug 2017 , 12:59 pm         991
រូបភាព
ដោយ: ថ្មីៗ

​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​កើតឡើង​លើ​មនុស្សពេញវ័យ​ច្រើនជាង​មួយ​ភាគបី​ទៅហើយ​ក្នុងចំណោម​មនុស្សពេញវ័យ​ដែល​អាយុ​ចាប់ពី ៦៥​ឆ្នាំ​ឡើងទៅ​។ អ្វី​កត់សម្គាល់​សំខាន់​នោះ​គឺ វា​ក៏​អាច​កើត​ឡើងលើ​មនុស្ស​វ័យក្មេង​ផងដែ​។​


​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​កើតឡើង​នៅពេលដែល​កោសិកា​ឆ្អឹងខ្ចី​ចាប់ផ្តើម​ខូច​ទៅតាម​អាយុ ឬ​ប្រើប្រាស់​សន្លាក់​នោះ​ខ្លាំងក្លា​ពេក​។ ជាធម្មតា ឆ្អឹងខ្ចី​គឺ​គ្រប​នៅលើ​ក្បាល​ឆ្អឹង​ដើម្បី​ឲ្យ​ឆ្អឹង​កកិត​លើ​គ្នា​ស្រួល​ល្អ​។ ការ​ខូច​របស់​ឆ្អឹងខ្ចី​នេះ​នឹងធ្វើ​ចេញ​ឆ្អឹង​ធម្មតា​ប៉ះពាល់​លើ​គ្នា​បាន ដូច្នេះ​វា​នឹង​បង្ក​អាកា​រៈ​ដូចជា​៖
•    ឈឺចាប់​
•    គាំង​សន្លាក់​
•    ការបត់បែន​របស់​ស​ន្លា​ក់មាន​ការថយចុះ​
•    រូបរាង​របស់​សន្លាក់​មានការ​ប្រែប្រួល​

​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​អាច​ប៉ះពាល់​ដល់​សន្លាក់​គ្រប់កន្លែង​នៃ​រាងកាយ ប៉ុន្តែ​សន្លាក់​ដែល​រង​ប៉ះពាល់​ជាងគេ​បំផុត​នោះ​មានដូចជា​៖
•    ប្រអប់ដៃ​
•    ត្រគាក​
•    ជង្គង់​
•    ក​
•    ចង្កេះ​

​មិនមែន​ការឈឺ និង​គាំង​សន្លាក់​ទាំងអស់​សុទ្ធតែ​បង្កឡើង​ដោយ​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ទាំងអស់​នោះទេ​។ ជំងឺ​រលាក​សន្លាក់​បែប Rheumatoid Arthritis (RA) ក៏​អាច​បង្ក​ជាការ​ឈឺចាប់​ស្រដៀង​គ្នា​ដែរ ប៉ុន្តែ​មាន​អាកា​រៈ​រាងកាយ​មួយចំនួន​ខុសគ្នា​ដែរ​។ ដោយ​ជំងឺ​រលាក​សន្លាក់ RA ច្រើនតែ​កើតឡើង​ទាំងសងខាង​។​

​ជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​ប្រហែល​ជាមាន​ឥទ្ធិពល​អវិជ្ជមាន​ចំពោះ​ជីវិត​រស់នៅ​ដែរ​។ ប៉ុន្តែ​ក៏​ច្រើនតែ​មិនមែនជា​ជំងឺ​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់​ទេ​។ ទោះបីជា​យ៉ាងណាក៏ដោយ សន្លាក់​ដែល​ឈឺ​ក៏​អាច​បណ្តាលមកពី​ជំងឺ​ផ្សេងទៀត​ដែរ ឬ​អាច​និយាយថា ជំងឺ​ធ្ងន់​ថែម​ទៀតផង​។ ចូរ​ទាក់ទង​ទៅ​គ្រូពេទ្យ​ភា្ល​ម​បើសិនជា​អ្នកមាន​អាកា​រៈ​ដូចខាងក្រោម​នេះ​៖
•    ឈឺសន្លាក់​យូរ​ជាង ៣​ថ្ងៃ​
•    សន្លាក់​មានការ​ឈឺចាប់​ធ្ងន់ធ្ងរ ឬ​គ្មាន​មូលហេតុ​
•    សន្លាក់​ហើម​ខ្លាំង​
•    ពិបាកធ្វើ​ចលនា​សន្លាក់​
•    ស្បែក​នៅ​ជុំវិញ​សន្លាក់​ទៅជា​ក្តៅ ឬ​ឡើង​ក្រហម​
•    ស្រក​ទម្ងន់​ដោយ​មិនដឹង​មូលហេតុ និង​ក្តៅខ្លួន​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង