ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាការៈជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ ដែលត្រូវតែសង្គ្រោះបន្ទាន់
×
ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់កើតឡើងលើមនុស្សពេញវ័យច្រើនជាងមួយភាគបីទៅហើយក្នុងចំណោមមនុស្សពេញវ័យដែលអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ។ អ្វីកត់សម្គាល់សំខាន់នោះគឺ វាក៏អាចកើតឡើងលើមនុស្សវ័យក្មេងផងដែ។
ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់កើតឡើងនៅពេលដែលកោសិកាឆ្អឹងខ្ចីចាប់ផ្តើមខូចទៅតាមអាយុ ឬប្រើប្រាស់សន្លាក់នោះខ្លាំងក្លាពេក។ ជាធម្មតា ឆ្អឹងខ្ចីគឺគ្របនៅលើក្បាលឆ្អឹងដើម្បីឲ្យឆ្អឹងកកិតលើគ្នាស្រួលល្អ។ ការខូចរបស់ឆ្អឹងខ្ចីនេះនឹងធ្វើចេញឆ្អឹងធម្មតាប៉ះពាល់លើគ្នាបាន ដូច្នេះវានឹងបង្កអាការៈដូចជា៖
• ឈឺចាប់
• គាំងសន្លាក់
• ការបត់បែនរបស់សន្លាក់មានការថយចុះ
• រូបរាងរបស់សន្លាក់មានការប្រែប្រួល
ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់អាចប៉ះពាល់ដល់សន្លាក់គ្រប់កន្លែងនៃរាងកាយ ប៉ុន្តែសន្លាក់ដែលរងប៉ះពាល់ជាងគេបំផុតនោះមានដូចជា៖
• ប្រអប់ដៃ
• ត្រគាក
• ជង្គង់
• ក
• ចង្កេះ
មិនមែនការឈឺ និងគាំងសន្លាក់ទាំងអស់សុទ្ធតែបង្កឡើងដោយជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ទាំងអស់នោះទេ។ ជំងឺរលាកសន្លាក់បែប Rheumatoid Arthritis (RA) ក៏អាចបង្កជាការឈឺចាប់ស្រដៀងគ្នាដែរ ប៉ុន្តែមានអាការៈរាងកាយមួយចំនួនខុសគ្នាដែរ។ ដោយជំងឺរលាកសន្លាក់ RA ច្រើនតែកើតឡើងទាំងសងខាង។
ជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់ប្រហែលជាមានឥទ្ធិពលអវិជ្ជមានចំពោះជីវិតរស់នៅដែរ។ ប៉ុន្តែក៏ច្រើនតែមិនមែនជាជំងឺដែលត្រូវការសង្គ្រោះបន្ទាន់ទេ។ ទោះបីជាយ៉ាងណាក៏ដោយ សន្លាក់ដែលឈឺក៏អាចបណ្តាលមកពីជំងឺផ្សេងទៀតដែរ ឬអាចនិយាយថា ជំងឺធ្ងន់ថែមទៀតផង។ ចូរទាក់ទងទៅគ្រូពេទ្យភា្លមបើសិនជាអ្នកមានអាការៈដូចខាងក្រោមនេះ៖
• ឈឺសន្លាក់យូរជាង ៣ថ្ងៃ
• សន្លាក់មានការឈឺចាប់ធ្ងន់ធ្ងរ ឬគ្មានមូលហេតុ
• សន្លាក់ហើមខ្លាំង
• ពិបាកធ្វើចលនាសន្លាក់
• ស្បែកនៅជុំវិញសន្លាក់ទៅជាក្តៅ ឬឡើងក្រហម
• ស្រកទម្ងន់ដោយមិនដឹងមូលហេតុ និងក្តៅខ្លួន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com