ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ឲ្យ​ឆ្អឹង​កាន់តែ​រឹងមាំ កុំ​ភ្លេច​ព្យាយាម​អនុវត្ត​គន្លឹះ​ទាំងអស់នេះ​
12, Aug 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ

​ជំងឺ​ពុក​ឆ្អឹង​ច្រើនតែ​អាច​សម្គាល់​ដឹង​តាមរយៈ​ការមើលឃើញ​ឆ្អឹង​ខ្សោយ និង​ឆ្អឹង​ពុកផុយ​។ យ៉ាងណាមិញ យើង​មាន​វិធី​ច្រើនណាស់​ដែល​អាច​ថែរក្សា​ឆ្អឹង​ឲ្យ​នៅ​រឹងមាំ​រហូត និង​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​នេះ​បាន​។ ចំពោះ​ការចាប់ផ្តើម​វិញ​មិនដែល​និយាយថា​វា​លឿន​ពេក​នោះទេ​។​



​យ៉ាងណាមិញ ឆ្អឹង​ដែល​រឹងមាំ​បំផុត​របស់​មនុស្ស​យើង​គឺ​កើតឡើង​នៅពេល​អាយុ​ជិត ៣០​ឆ្នាំ​។ បន្ទាប់មក កំហាប់​ឆ្អឹង​នឹង​ថយចុះ​បន្តិច​ម្តងៗ​ជា​រៀងរាល់ឆ្នាំ​។ ដូច្នេះ​ដើម្បី​ថែរក្សា​ភាពរឹងមាំ និង​ខ្លាំង​របស់​ឆ្អឹង​បន្តទៀត យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖

​ចាប់ផ្តើម​តាំងពីក្មេង​
​យក​ល្អ​អ្នក​គួរតែ​រៀន​សន្សំ​លុយ​ក្នុង​ធនាគរ​តាំងពីក្មេង​ឲ្យ​ហើយ​ដើម្បី​អ្នក​អាចយ​កវា​មក​ប្រើ​វិញ​នៅពេល​អាយុ​ច្រើន ឬ​ចាស់​។ សម្រាប់​ឆ្អឹង​វិញ វា​នឹង​រឹងមាំ​បំផុត​នៅពេល​អ្នក​អាយុ​ខ្ទង់ ២០​ឆ្នាំ ដូច្នេះ​ក្នុង​ពេលនេះ​អ្នក​គួរតែ​ធ្វើ​រឿង​គ្រប់យ៉ាង​ដើម្បី​ឲ្យ​ឆ្អឹង​រឹងមាំ​ឲ្យ​ហើយ​តាមរយៈ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាលស្យូម និង​វីតាមីន D ព្រមទាំង​ការហាត់​ប្រាណ​ផងដែរ​។​

​ញ៉ាំ​ទឹកដោះគោ
​ទឹកដោះគោ​ពោរពេញ​ទៅដោយ​ជាតិ​កាលស្យូម និង​វីតាមីន D ហើយ​វា​ក៏​ជួយ​ដល់​ការសាងសង់ និង​ជួសជុល​ដល់​ឆ្អឹង​ដែល​កំពុងតែ​ពុក និង​ថែរក្សា​សាច់ដុំ​ឲ្យ​កាន់តែ​រឹងមាំ​បាន​ទៀត​ដែរ​។ ស្ត្រី​អាយុ ៥០​ឆ្នាំ​ចុះ និង​បុរស​អាយុ ៧០​ឆ្នាំ​ចុះ គួរតែ​ទទួលបាន​ជាតិ​កាលស្យូម ១០០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ សម្រាប់​ស្ត្រី និង​បុរស​អាយុ​ច្រើនជាង​នេះ​គួរតែ​ទទួលបាន​ឲ្យ ១២០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។​

​ឈប់​ជក់បារី និង​បន្ថយ​គ្រឿង​ស្រវឹង
​ការជក់បារី​នឹង​បង្កើន​ការបាត់បង់​កំហាប់​ឆ្អឹង ហើយក៏​ធ្វើ​ឲ្យ​ស្ត្រី​ឆាប់​រ៉ាំ​ង​រដូវ​មុន​កំណត់​ផងដែរ​។ បើសិនជា​អ្នក​ញ៉ាំ​គ្រឿង​ស្រវឹង ចូរ​កាត់បន្ថយ​វា​ឲ្យ​បាន​ច្រើន​ផង ព្រោះ​កាលណា​ញ៉ាំ​ច្រើន វា​នឹង​រំខាន​ដល់​ការ​បឺត​ស្រូប​ជាតិ​កាលស្យូម និង​បន្ថយ​ការបង្កើត​ឆ្អឹង​ឡើងវិញ​បាន​។​

​ញ៉ាំ​សាច់​ក្នុង​កម្រិត​មធ្យម​

​ក្នុង​រាងកាយ​របស់​យើង កាលស្យូម និង​ផូស្វ័រ​ក៏មាន​នាទី​ជួយ​រំលាយ​ប្រូតេអ៊ីន​សាច់​ដែរ ដូច្នេះ​បើសិនជា​អ្នក​ញ៉ាំ​សាច់​ក្រហម ត្រី សាច់ជ្រូក និង​សាច់​បក្សី​ច្រើនពេក នោះ​កាលស្យូម និង​ផូស្វ័រ​ក៏ត្រូវ​ប្រើ​ច្រើន ហើយក៏​មិនល្អ​ចំពោះ​ឆ្អឹង​ដែរ​។​

​កាត់បន្ថយ​ការ​ញ៉ាំ​ប្រៃ​

​ការ​ញ៉ាំ​ប្រៃ​ច្រើនពេក​អាច​បណ្តាល​ឲ្យ​ជាតិ​កាលស្យូម​ចេញពី​ឆ្អឹង និង​ចាក់ចោល​តាម​ទឹកនោម​ទទេ​។ ដើម្បី​រក្សា​ជាតិ​កាលស្យូម​ក្នុង​ឆ្អឹង​កាន់តែច្រើន គួរតែ​បន្ថយ​អាហារ​មាន​ជាតិ​ប្រៃ ជាពិសេស​អាហារ​កៃ​ឆ្នៃ​ប្រៃៗ​តែម្តង​។​

​រស់នៅ​ឲ្យ​សកម្ម​
​ការហាត់​ប្រាណ ជាពិសេស​សកម្មភាព​ទាំងឡាយណា​ដែល​តម្រូវ​ឲ្យ​អ្នកធ្វើការងារ​ដើម្បី​ប្រឆាំងនឹង​ទំនាញផែនដី ដូចជា​ការលើក​ទម្ងន់ នឹង​ជួយ​ពង្រឹង​ដល់​ភាពខ្លាំង​របស់​ឆ្អឹង​ដោ​យាសរ​តែ​វា​នឹង​ភ្ញោ​ច​ដល់​កោសិកា​ឆ្អឹង​ថ្មីៗ​កើតឡើង​។ ការហាត់​ប្រាណ​ដូចជា រត់ វាយ​តេ​ណី​ស បាល់បោះ និង​ប្រដាល​ក៏​អាច​ពង្រឹង​ភាពរឹងមាំ​របស់​ឆ្អឹង​កាន់តែ​លឿន​ផងដែរ​។ ចូរ​មាន​ទម្លាប់​ហាត់ប្រាណ​បែបនេះ​ក្នុង​កម្រិត​មធ្យម​បាន​ហើយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com