កីឡាជាតិ
ជាតិ
Singapore Cup៖ បឹងកេត​យកឈ្នះ Global ២-១ ខណៈ​ណាហ្គា​វើ​ល​រង​បរាជ័យ ៤-១
12, Aug 2017 , 1:57 pm        
រូបភាព
កីឡាករ Omogba ព្យាយាមដណ្តើមបាល់ជាមួយកីឡាកររបស់ Global នាការប្រកួតជើងទី២។ រូបភាពពីហ្វេសប៊ុកក្លិបបឹងកេត
កីឡាករ Omogba ព្យាយាមដណ្តើមបាល់ជាមួយកីឡាកររបស់ Global នាការប្រកួតជើងទី២។ រូបភាពពីហ្វេសប៊ុកក្លិបបឹងកេត
ដោយ:
​ក្រុម​បឹងកេត​បាន​យកឈ្នះ​ក្រុម Global Cebu FC ២-១ នា​ការប្រកួត​ជើង​ទី​២ វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ Singapore Cup 2017​។ តែ​ជ័យជម្នះ​នេះ មិនអាច​ជួយ​ឲ្យ​បឹងកេត​ឡើងទៅ​កាន់​វគ្គ​បន្ត​នោះឡើយ​។ ជាមួយគ្នានេះ ក្រុម​ណាហ្គា​វើ​ល​បាន​ចាញ់​ក្រុម Hougang United របស់​សិង្ហ​បុរី ៤-១ នា​ការប្រកួត​បើកឆាក​នៅ​កីឡដ្ឋាន Hougang Stadium​។



​ការប្រកួត​ចាប់ផ្តើម​មិនបាន​ប៉ុន្មាន​នាទី​ផង កីឡាករ Paulo Salenga បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ក្រុម Global Cebu នៅ​នាទី​៤​។ ការប្រកួត​ដំណើរការបាន​៦​នាទី​ប្រធាន​ក្រុម ឃួន ឡា​បូ​រ៉ាវី បា​នរក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​បឹងកេត​មុន​ចប់​វគ្គ​ទី​១​។ កីឡាករ Esoh Omogba បានសម្រេច​គ្រាប់​នាំមុខ ២-១ ឲ្យ​បឹងកេត​នៅ​នាទី​៦៥ ហើយ​លទ្ធផល ២-១ នេះ​បាន​រក្សា​រហូត​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​។​

​ជ័យជម្នះ​នេះ មិនអាច​ជួយ​ឲ្យ​បឹងកេត​ឡើងទៅ​កាន់​វគ្គ​បន្ត​នៃ​ពានរង្វាន់ Singapore Cup 2017 នោះឡើយ ពោលគឺ​ក្រុម​នេះ​បាន​ធ្លាក់​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយនេះ​តែម្តង​។ ការបាត់បង់​ឱកាស​នេះ បន្ទាប់ពី​បឹងកេត​បាន​ចាញ់​ក្រុម Global Cebu ៣-១ នា​ការប្រកួត​ជើង​ទី​១​កាលពី​កន្លងទៅ​។ សរុប​ទាំងពីរ​ប្រកួត​បឹងកេត​ចាញ់ Global ក្នុង​លទ្ធផល ៤-៣​។


កីឡាករ ឃួន ឡា​បូ​រ៉ាវី ព្យាយាម​បណ្តើ​របាល់​គេច​ពី​ការរារាំង​របស់​កីឡាករ​ទាំងពីរ​របស់ Global​។ រូបភាព​ពី​ហ្វេ​ស​ប៊ុ​ក​ក្លិប​បឹងកេត​

​ទន្ទឹមនឹងនេះ ឱកាស​ឡើងទៅ​កាន់​វគ្គ​បន្ត​របស់​ក្រុម​ណាហ្គា​វើ​ល​ក្នុង​ពានរង្វាន់ Singapore Cup នេះ ក៏មាន​ភាគរយ​តិចតួច​ផងដែរ បន្ទាប់ពី​ក្រុម​នេះ​បាន​ចាញ់​ក្រុម Hougang United របស់​សិង្ហ​បុរី ៤-១ នា​ការប្រកួត​ជើង​ទី​១​នៅ​កីឡដ្ឋាន Hougang Stadium កាលពី​ម្សិលមិញ​។

​ក្រុម​ណាហ្គា​វើ​ល ត្រូវ​ជួប​ប្រកួត​ជើង​ទី​២​ជាមួយ​ក្រុម Hougang United នៅ​ថ្ងៃទី​១៤ ខែសីហា នៅ​កីឡដ្ឋាន Jalan Besar Stadium​។ ក្នុងជំនួប​នេះ ណាហ្គា​វើ​ល​ត្រូវ​ធ្វើការ​ធ្ងន់​ជាង​ជើង​ទី​១ ពោលគឺ​ទាមទារ​ឲ្យ​ក្រុម​នេះ​យកឈ្នះ Hougang លើសពី​៣​គ្រាប់ ដើម្បី​បន្ត​ឱកាស​របស់ខ្លួន​៕    

Tag:
 Singapore Cup 2017
  បឹងកេត​
  ណាហ្គា​វើ​ល
© រក្សាសិទ្ធិដោយ thmeythmey.com