ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
ភ្នំប្រុស ភ្នំស្រី និងការធ្វើបដិវត្ត ពីស្រីដណ្តឹងប្រុស មកប្រុស ដណ្តឹងស្រី
13, Aug 2017 ,
7:59 am
រូបភាព
×
ដោយ:
ភ្នំពេញ៖ ភ្នំស្រី ភ្នំប្រុស គឺជាទីដ្ឋានដ៏ល្បីល្បាញមួយ ទាក់ទងនឹងពិធីស្តីដណ្តឹង ស្វាមី ឬភរិយា កាលពីអតីតកាល។ ភ្នំស្រី ភ្នំប្រុស មានទីតាំងបច្ចុប្បន្នស្ថិតនៅក្នុងខេត្តកំពង់ចាម។
ទៅបីគ្មានកាលបរិច្ឆេទច្បាស់លាស់ ប៉ុន្តែ រឿងព្រេងនិទានភ្នំប្រុស ភ្នំស្រី បានឲ្យដឹងថា កាលពីអតីតកាល ដ៏យូរលង់ណាស់មកហើយ តាមទំនៀមទម្លាប់ ពីធីរៀបអាពាហ៍ពិពាហ៍ គឺ នារី ត្រូវដណ្តឹងបុរស។ ការកំណត់ឲ្យនារី ដណ្តឹងបុរស ធ្វើឲ្យនារីៗ មានការឈឺចាប់ ព្រោះនារីខ្លះ ដែលមានសម្រស់ ឬរូបសម្បត្តិអាក្រក់ មិនងាចរកប្តីបាន។ ទៅដណ្តឹង បុរសៗ មិន ទទួលយកធ្វើប្រពន្ធ។ ការឈឺចាប់ បានធ្វើឲ្យនារីៗ មានគំនិតចង់ធ្វើបដិវត្តន៍ ដើម្បីផ្លាស់ប្តូរឲ្យបុរសៗចូលស្តីខ្លួនវិញម្តង។
រឿងព្រេងនិទានបន្តថា លក្ខខណ្ឌ នៃការប្រកួត គឺការពូនភ្នំប្រណាំងគ្នា គឺប្រសិនបើភាគីខាងស្រីពូនបានខ្ពស់ជាង ភាគីខាងប្រសុ ត្រូវចូលដណ្តឹងខាងស្រី តែបើខាងស្រីចាញ់ ប្រុសៗ ត្រូវចូលដណ្តឹងប្រុសៗដដែល។ លក្ខខណ្ឌនេះ បានសន្មត់យកត្រឹមផ្កាយព្រឹករះ ជារយៈពេលនៃការប្រកួត មានន័យថា ពួកគេត្រូវបញ្ឈប់សកម្មភាពពូនភ្នំ នៅពេលផ្កសាយ ព្រឹករះ។
ដោយសារភាពឆ្លាតវៃរបស់ខ្លួន ក្រុមស្ត្រីទាំងអស់ នាំគ្នាអុជចង្កៀងគោម រួចចងបង្ហូតឡើងលើង បន្លំជាផ្កាយព្រឹករះ ធ្វើឲ្យក្រុមបុរសៗយល់ច្រឡំថា ផ្កាយព្រឹកហើយ ហើយក៏នាំគ្នាសម្រាក ឈប់រែកដីពូនភ្នំ។ លុះព្រឹកឡើង ទើបដឹងថា ចាញ់ប្រាជ្ញាក្រុមនារីៗ ហើយចាប់ ពីពេលនោះមក ប្រពៃណី ទំនៀមទម្លាប់ បានកែប្រែពីនារីដណ្តឹងបុរស មកជាបុរសដណ្តឹង នារីវិញ។
ប៉ុន្តែ តាមការចងក្រងរបស់អ្នកប្រាជ្ញបណ្ឌិត ទំនៀមទម្លាប់នេះ មិនមែនមានតែនៅទី ស្ថានភ្នំប្រុសភ្នំស្រីទេ។ គេរកឃើញមានទីតាំងបីកន្លែងទៀត មានប្រភពរឿងព្រេងនិទាននេះដូចគ្នា។ ក្នុងនោះ គេអាចរកឃើញមាននៅក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅស្រុកបាភ្នំ ខេត្តព្រៃវែង និង នៅខេត្តពោធិ៍សាត់។
រឿងរ៉ាវ នៃប្រវត្តិទំនៀមទម្លាប់នៅស្រុកបាភ្នំ ត្រូវបាន បង្ហាញថា កាលពីយូរលង់ណាស់មកហើយ ស្រុកបាភ្នំកកើតឡើងដោយមានឈ្មោះថា នគរបាភ្នំ។ នគរនេះ មានព្រះមហាក្សត្រ បានដឹកនាំមេទ័ពស្រី និងប្រុសយ៉ាងខ្លាំងពូកែ គឺជាសម័យកាលដែលស្រី ដណ្តឹងប្រុស។ ទ័ពបា និងទ័ពមេ តែងតែប្រឡងប្រជែងគ្នា លើការងារបំរើនគរ ហើយនាំគ្នាពូនភ្នំប្រឡងប្រជែង និងដោះលក្ខខណ្ឌ ពីការស្រីដណ្តឹងប្រុស។ ទ័ពខាងមេ ដែលចង់ឈ្នះទ័ពខាងបា បានធ្វើគោមហោះមួយ។ ខាងបា កាលបានឃើញគោមនោះរះឡើង ស្មានថាផ្កាយព្រឹករះ ក៏ឈប់លើកដីពូនភ្នំ។ ឯខាងទ័ពមេដែង នៅតែបន្តពូនភ្នំដល់ផ្កាយព្រឹករះ ធ្វើឲ្យទ័ពមេដែង ទទួលជ័យជម្នះលើទ័ពបា ហើយទំនៀមទម្លាប់ស្រីដណ្តឹងប្រុស ក៏ទំនងត្រូវផ្លាស់ប្តូរពីពេលនោះមកដែរ។
នៅមានរឿងនិទានមួយទៀត ស្រដៀងគ្នានេះដែរ នៅខេត្តពោធិ៍សាត់។ គេតំណាល ថា កាលពីយូរលង់ណាស់មក ក្នុងសម័យកាលស្រីដណ្តឹងប្រុស នារីៗ មានការឈឺចាប់ដូច នៅភ្នំប្រុស ភ្នំស្រីដែរ។ ស្រីៗទាំងនោះ បានបបួលបុរសភ្នាល់គ្នាក្នុងគោលបំណងរើបម្រាស់ ពីនាមប្រពៃណីដ៏ធ្ងន់នេះ ដោយនារី សន្យាថា នឹងជីកទន្លេមួយឲ្យហើយ ក្នុងរយៈពេលមួយ យប់ ហើយខាងប្រុស ក៏សន្យាដែរថា នឹងសង់ប្រាសាទឲ្យហើយ ក្នុងរយៈមួយយប់ដូចគ្នា។ ភាគីទាំងពីរបានកំណត់យកការរះឡើងរបស់ផ្កាយព្រឹក ជាពេលវេលា សម្រាករៀងៗខ្លួន។ ប៉ុន្តែដើម្បីយកឈ្នះលើភាគីខាងប្រុស ភាគីខាងនារី បានលួចអុជគោមរួចចងនៅលើចុងឬស្សី ខ្ពស់។ ភាគីខាងឃើញដូចនេះ ក៏នាំគ្នា ឈប់សម្រាក មិនបន្តសង់ប្រាសាទឡើយ ធ្វើភាគីខាង ស្រីមានឱកាស ជីកទន្លេបានហើយរួចរាល់តាមការគ្រោងទុក។ ចាប់ពីពេលនោះមក ភាគីខាង ប្រុស ក៏យល់ព្រមចូលស្តីដណ្តឹងស្រីវិញម្តង។ ទីប្រាសាទនោះបច្ចុប្បន្ន ស្ថិតនៅក្នុងវត្តព្រះធាតុ ចំណែកឯទន្លេ ដែលខាងស្រីជីកនោះ ស្ថិតនៅចំពីមុខវត្តព្រះធាតុ ឈ្មោះថាទន្លេអុំ ស្ថិតនៅ ក្នុងភូមិឥន្ទធ្យា ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិសាត់។
តាមរយៈរឿងព្រេងនិទានទមាងនេះ គេមិនដឹងថា កាលពីអតីតកាល នៅលើទឹកដី នៃ មាតុភូមិ ដ៏ផូរផង់នៃយើង ពិតជាមានទំនៀមទម្លាប់ ស្រីដណ្តឹងប្រុស ពិតប្រាកដមែនឬយ៉ាងណានោះទេ។ តាមរឿងព្រេងនិទានខ្មែរ កាលពីពាក់កណ្តាលសតវត្សរ៍ទី១ ឬអំឡុងឆ្នាំ៥០ នៃគ្រឹស្ទសករាជ ព្រះថោងនាងនាគ ព្រះថោង បានរៀបការជាមួយនាងនាគ ក្រោយពីព្រះអង្គច្បាំងឈ្នះព្រះនាង ហើយដើម្បីរួមដំណេក ជាមួយព្រះនាងបាន ព្រះថោងត្រូវតោងស្បៃ ព្រះនាងនាគ ចុះទៅឋានភូជង្គនាគ។ សម្រាប់ប្រៃណីខ្មែរបច្ចុប្បន្ន កូនកំឡោះ ត្រូវតោងស្បៃកូន ក្រមុំ ចូលក្នុងបន្ទប់កូនក្រមុំ ដើម្បីប្រារព្ធពិធីផ្សំដំណេក៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ភ្នំប្រុស ភ្នំស្រី
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
1 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
2 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
6 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
6 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម