ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ បង្កើត​ក្រុមការងារ​ចាំ​ទទួល​ទូរ​សព្ទ​ពី​អ្នកមាន​ចម្ងល់ ឬ​បញ្ហា​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​
13, Aug 2017 , 8:59 am        
រូបភាព
រូបភាពពីហ្វេសប៊ុកNBC
រូបភាពពីហ្វេសប៊ុកNBC
ដោយ:
​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្កើត​ក្រុមការងារ​គាំពារ​អតិថិជន ដែល​រង់ចាំ​ឆ្លើយតប​ចម្ងល់ ឬ​បញ្ហា​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ពី​សាធារណជន តាម​ប្រព័ន្ធ​ទូរ​សព្ទ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ធនាគារជាតិ ដែល​ចុះ​ថ្ងៃទី​៨​ខែសីហា​។​



​សាធារណជន​ដែលមាន​ចម្ងល់ ឬ​បញ្ហា​ទាក់ទង​នឹង​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ អាចទាក់ទង​តាម​ប្រព័ន្ធ​ទូរ​សព្ទ​៤​ខ្សែ រួមមាន ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១ និង ០៩៨ ២២០ ០០២  ។

​ការបង្កើត​ក្រុមការងារ​នេះ ទំនងជា​ទទួល​បានកា​រ​ចាប់អារម្មណ៍​ពី​ពលរដ្ឋ​មួយចំនួន​ដែល​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​នានា ពិសេស​ជុំវិញ​សេវា​ខ្ចីប្រាក់​ពី​គ្រឹះស្ថាន​ឯកជន​៕


Tag:
 ឥណទាន
© រក្សាសិទ្ធិដោយ thmeythmey.com