ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ បង្កើតក្រុមការងារចាំទទួលទូរសព្ទពីអ្នកមានចម្ងល់ ឬបញ្ហាប្រើប្រាស់សេវាហិរញ្ញវត្ថុ រូបភាពពីហ្វេសប៊ុកNBC
× ធនាគារជាតិនៃកម្ពុជា បានបង្កើតក្រុមការងារគាំពារអតិថិជន ដែលរង់ចាំឆ្លើយតបចម្ងល់ ឬបញ្ហាពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុពីសាធារណជន តាមប្រព័ន្ធទូរសព្ទ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ធនាគារជាតិ ដែលចុះថ្ងៃទី៨ខែសីហា។
សាធារណជនដែលមានចម្ងល់ ឬបញ្ហាទាក់ទងនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ អាចទាក់ទងតាមប្រព័ន្ធទូរសព្ទ៤ខ្សែ រួមមាន ០៨៥ ៦០០ ០០២, ០៨៥ ៦០០ ០០៣, ០៩៨ ២២០ ០០១ និង ០៩៨ ២២០ ០០២ ។
ការបង្កើតក្រុមការងារនេះ ទំនងជាទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋមួយចំនួនដែលប្រើប្រាស់សេវាហិរញ្ញវត្ថុនានា ពិសេសជុំវិញសេវាខ្ចីប្រាក់ពីគ្រឹះស្ថានឯកជន៕
© រក្សាសិទ្ធិដោយ thmeythmey.com