ជាតិ
សេដ្ឋកិច្ច
ការនាំចេញ​អង្ករ​របស់​កម្ពុជា​រយៈ​ពេល​៧​ខែ កើន​ជាង​៨​ភាគរយ
12, Aug 2017 , 7:19 pm         808
រូបភាព
​កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង​៣០​ម៉ឺន​តោន ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៧​នេះ កើន​ជាង​៨​ភាគរយ​។ ចិន ជា​ប្រទេស​ដែល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ បន្ទាប់មក​ប្រទេស​បារាំង និង​ចក្រភព​អង់គ្លេស​។​


​ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៧​នេះ កម្ពុជា​នាំចេញ​អង្ករ ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន ៣១៥,៩១៦​តោន កើន ៨.១​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ ដែលមាន​ជិត​៣០​ម៉ឺន​តោន​។ បើតាម​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ ប្រភេទ​អង្ករ​ដែល​នាំចេញ​មាន​ប្រភេត​អង្ករ​ក្រអូប​ក្នុង​បរិមាណ​ជាង ១៦.៥​ម៉ឺន​តោន ស្មើនឹង​ជាង ៥២​ភាគរយ ប្រភេទ​អង្ក​រស​គ្រាប់​វែង​ក្នុង​បរិមាណ​ជាង ១១.៣​ម៉ឺន​តោន ស្មើនឹង​ជាង​៣៥៣​ភាគរយ និង​ប្រភេទ​អង្ករ​ចំហុយ​គ្រាប់​វែង​ក្នុង​បរិមាណ​ជាង​៣​ម៉ឺន ៦​ពាន់​តោន ស្មើ​ជាង​១១​ភាគរយ​។

​ប្រភព​ដដែល​ឲ្យ​ដឹង​ទៀតថា​ប្រទេស​ចិន​នៅ​ឈរ​លេខ​រៀង​ទី​១  ដែល​នាំចូល​អង្ករ​ពី​កម្ពុជា ប្រទេស​បារាំង​ទី​២ ខណៈ​ចក្រភព​អង់គ្លេស​លេខ​៣ បន្តបន្ទាប់​ទៀត​មាន​ប្រទេស ហូ​ឡង់ បែលហ្ស៊ិក សាធារណរដ្ឋ​ឆែក ម៉ាឡេស៊ី ហ្គា​បុ​ង អ៊ីតាលី  និង​បណ្តា​ប្រទេស​៤៦​ទៀត មាននៅ​អឺរ៉ុប អាស៊ាន អាស៊ី និង​បណ្តា​ប្រទេស​ផ្សេងទៀត​៕

Tag:
 អង្ករ​
 ​ នាំចេញ​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង