ជាតិ
សេដ្ឋកិច្ច
ការនាំចេញអង្កររបស់កម្ពុជារយៈពេល៧ខែ កើនជាង៨ភាគរយ
× កម្ពុជានាំចេញអង្ករបានជាង៣០ម៉ឺនតោន ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧នេះ កើនជាង៨ភាគរយ។ ចិន ជាប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ បន្ទាប់មកប្រទេសបារាំង និងចក្រភពអង់គ្លេស។
ក្នុងរយៈពេល៧ខែ ឆ្នាំ២០១៧នេះ កម្ពុជានាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបាន ៣១៥,៩១៦តោន កើន ៨.១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ដែលមានជិត៣០ម៉ឺនតោន។ បើតាមលេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ប្រភេទអង្ករដែលនាំចេញមានប្រភេតអង្ករក្រអូបក្នុងបរិមាណជាង ១៦.៥ម៉ឺនតោន ស្មើនឹងជាង ៥២ភាគរយ ប្រភេទអង្ករសគ្រាប់វែងក្នុងបរិមាណជាង ១១.៣ម៉ឺនតោន ស្មើនឹងជាង៣៥៣ភាគរយ និងប្រភេទអង្ករចំហុយគ្រាប់វែងក្នុងបរិមាណជាង៣ម៉ឺន ៦ពាន់តោន ស្មើជាង១១ភាគរយ។
ប្រភពដដែលឲ្យដឹងទៀតថាប្រទេសចិននៅឈរលេខរៀងទី១ ដែលនាំចូលអង្ករពីកម្ពុជា ប្រទេសបារាំងទី២ ខណៈចក្រភពអង់គ្លេសលេខ៣ បន្តបន្ទាប់ទៀតមានប្រទេស ហូឡង់ បែលហ្ស៊ិក សាធារណរដ្ឋឆែក ម៉ាឡេស៊ី ហ្គាបុង អ៊ីតាលី និងបណ្តាប្រទេស៤៦ទៀត មាននៅអឺរ៉ុប អាស៊ាន អាស៊ី និងបណ្តាប្រទេសផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com