ជាតិ
រថយន្ត
ក្រុមហ៊ុ​​ន​មែក​សឺ​ដែ​​ស សហកា​​រ​ជា​មួ​​យ​សារ​ព័ត៌មាន​ថ្មីៗ និង​Fresh N​ews ស្វែងរក​កំណ​ប់​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា​
14, Aug 2017 , 8:39 am         2016
រូបភាព
​ក្រុមហ៊ុន​ស្តារ​អូ​តូ ខេ​ម​បូ​ឌា សហការ​ជាមួយ​សារព័ត៌មាន​ថ្មីៗ និង Fresh news បង្កើត​កម្មវិធី​ទេសចរណ៍​មួយ​ឈ្មោះថា​«​មែក​សឺ​ដែ​ស និង​កំណប់​អាថ៌កំបាំង​»​។ កម្មវិធី​ទេសចរណ៍​នេះ ចាប់ផ្តើម​នៅ​ថ្ងៃទី​១៦ និង​ទី​១៧ ខែសីហា​ខាងមុខ ដោយ​ក្រុមការងារ​នឹងធ្វើ​ដំណើរ​ទៅកាន់​រមណី​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ អូរ​សោម និង​ទៅ​ទស្សនា​សិប្បកម្ម​ស្រា​ទំពាំង​ព្រៃ ដែល​ស្ថិតនៅក្នុង​ខេត្តពោធិ៍សាត់ ភាគ​ខាងលិច​ប្រទេស​ក​ម្ព​ជា​។


​ក្រុមហ៊ុន​ស្តារ​អូ​តូ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំចូល ចែកចាយ​រថយន្ត មើ​ស៊ី​ឌី​ស​បិ​នស៍​(Mercedes-Benz)  បាន​សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​សារព័ត៌មាន Fresh news បង្កើត​កម្មវិធី​មួយ​ឈ្មោះថា «​មែក​សឺ​ដែ​ស និង​កំណប់​អាថ៌កំបាំង​»​។ ជា​កម្មវិធី​ទេសចរណ៍​ទៅកាន់​តំបន់​ទេសចរណ៍​នានា​នៅ​ទូទាំង​២៥ រាជធានី​-​ខេត្ត ក្នុងប្រទេស​កម្ពុជា​។

​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ នៃ​ក្រុមហ៊ុន​ស្តារ​អូ​តូ​ខេ​ម​បូ​ឌា បានបញ្ជាក់​ពី​មូល​ហេតុដែល​ក្រុមហ៊ុន​ស្តារ​អូ​តូ​បង្កើត​កម្មវិធី​នេះ​ឡើង គឺ​ដើម្បី​ចូលរួម​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍​ដែល​គេ​មិនសូវ​ស្គាល់ តំបន់​ទេសចរណ៍​សក្តា​នុព​ល​ដែល​ត្រូវគេ​មើលរំលង និង​ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក​។ 



​លោក ចាន់ថា បញ្ជាក់​ដូច្នេះ​ថា​៖« ឥឡូវ​ឲ្យ​តែ​គេ​គិតពី​ការធ្វើដំណើរ​កម្សាន្ត​នៅ​ថ្ងៃ​ចុង​សប្តាហ៍ ឬ​ពិធីបុណ្យ​នានា ភាគច្រើន​គេ​គិត​ទៅ​ខេត្ត​កំពង់សោម និង​សៀមរាប បន្ទាប់មក​គឺ​កែប និង​កំពត​។ បើ​មិន​អីចឹង​គេ​គិត​ទៅ​ដើរលេង​នៅក្រៅ​ប្រទេស ដូច​ទៅ​សិង្ហ​បុរី ថៃ វៀតណាម ទៅ​អាមេរិក អឺរ៉ុប​ជាដើម​។ អីចឹង​បើ​មាន​កន្លែង​លេង​កម្សាន្ត​ច្រើន គ្មាន​អ្នកណា​ចង់ទៅ​លេង​ក្រៅ​ស្រុក​ទេ​»​។​

​នៅពេល​ដែលមាន​លំហូរ​ទេសចរ​ខ្មែរ ទៅ​ក្រៅ​ស្រុក​កាន់តែច្រើន នោះ​លំហូរ​សាច់ប្រាក់​ទៅ​ក្រៅប្រទេស​កាន់តែច្រើន​ដែរ ដូច្នេះហើយ​កម្មវិធី​ល្អ​មែនទែន ក្រៅពី​កាត់បន្ថយ​លំហូរ​សាច់ប្រាក់​ពី​វិស័យ​ទេសចរណ៍​ទៅ​ក្រៅប្រទេស​ហើយ ក៏​ជួយ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ល្អប្រសើរ និង​បានបង្ហាញ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​នៅតាម​បណ្តា​ខេត្ត​នីមួយៗ​របស់​កម្ពុជា​ផងដែរ​។​

​ក្រុមហ៊ុន​ស្តា​អូ​តូ ក៏មាន​បំណង​ចូលរួម​ក្នុង​យុទ្ធនាការ​«​ទាំងអស់គ្នា​ដើម្បី​ទេសចរណ៍ ទេសចរណ៍​ដើម្បី​ទាំងអស់ និង​ដើម្បី​បង្កើន​ជីវភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ និង​ប្រក​បរបរ​នៅក្នុង​តំបន់​ទេសចរណ៍​អាថ៌កំបាំង​ទាំងនោះ​។ លោក ឃុន ចាន់ថា បន្ថែមទៀតថា គោលបំណង​មួយទៀត​នៃ​កម្មវិធី​នេះ គឺជា​ជំរុញ​ឲ្យ​ថ្នាក់​ដឹក​នាំខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​អ្នកផ្តល់​សេវាកម្ម​ទេសចរណ៍ ចេះ​ប្រើប្រាស់​សក្តានុពល​ទេសចរណ៍​នៅ​ដែនដី​របស់ខ្លួន​ឲ្យ​អស់​លទ្ធភាព ចេះ​ប្រកួតប្រជែង​គ្នា​លើ​ការ​ព​ង្រឹ​ក​គុណភាព​នៃ​ការផ្តល់សេវា​ទេសចរណ៍ ដើម្បី​ទាក់ចិត្ត​ភ្ញៀវ​ឲ្យ​ទៅ​ទស្សនា​ម្តង​ហើយ ម្តងទៀត​។



​សូមជម្រាបថា​កម្មវិធី​«​មែក​សឺ​ដែ​ស និង​កំណប់​អាថ៌កំបាំង​» នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៦ និង​ទី​១៧ ខែសីហា​។ ខេត្តពោធិ៍សាត់ ដែល​ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​កម្ពុជា ចម្ងាយ​ប្រមាណ​២០០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ​ជា​គោលដៅ​ដំបូង​គេ​របស់​កម្មវិធី​យើង​។

​ក្រុមការងារ​ក្រុមហ៊ុន ស្តា​អូ​តូ សារព័ត៌មាន​ថ្មីៗ និង Fresh News នឹង​នាំ​លោកអ្នក​ឲ្យ​បាន​ស្គាល់ រមណីយដ្ឋាន​ទេសចរណ៍់ធម្មជាតិ អូរ​សោម ដែល​អ្នក​ទេសចរណ៍​អ្នកទស្សនា​សត្វ​ក្រពើ​ស និង​សិប្បកម្ម​ស្រា​ទំពាំងបាយជូរ​ព្រៃ​ដែល​បេះ​ពី​ភ្នំក្រវាញ​។ យើង​ក៏​នាំ​លោកអ្នក​ទៅ​ភ្លក់​ម្ហូប​ពី​ដើម​ក្រវាញ​ផងដែរ​។ ដូច្នេះ​សូម​រង់ចាំ​ទស្សនា​ការផ្សាយ​ផ្ទាល់​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សារព័ត៌មាន​ថ្មីៗ ពី​ដំណើរ​កម្សាន្ត​ទេសចរណ៍​នេះ ជាមួយ​យើងទាំងអស់គ្នា នៅ​ថ្ងៃទី​១៦ និង​ទី​១៧ ខែសីហា​ខាងមុខនេះ​៕





Tag:
 ទេសចរណ៍​
  Mercedes-Benz
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង