ជាតិ
ក្រសួងទេសចរណ៍​រៀបការ​ប្រកួតប្រជែង​គ​ម្រោ​ង​ប្លង់​ស្ថាបត្យកម្ម​ផ្នែក​ខាង​ក្នុងនៃ​ផ្ទះ​ស្នាក់​កម្ពុជា​
12, Aug 2017 , 10:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ:
​គណៈកម្មការ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នៃ​ក្រសួងទេសចរណ៍ សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា កាលពី ខែកុម្ភៈ ឆ្នាំ​១០៧ បានរៀបចំ​ការវាយតម្លៃ និង​ជ្រើសរើស​ជ័យលាភី​ការប្រកួតប្រជែង​គម្រោង​ប្លង់​ស្ថាបត្យកម្ម​ផ្នែក​ខាង​ក្នុងនៃ​ផ្ទះ​ស្នាក់​កម្ពុជា​។ ការ​ប្រ​គួ​ត​ប្រជែង​នេះ ចំពោះ​និស្សិត​នៅតាម​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​ដែលមាន​ជំនាញ​ស្ថាបត្យកម្ម​ផ្នែក​ខាងក្នុង​(Internal Design)​។ បេក្ខជន​ដែល​បាន​ចុះឈ្មោះ​ដាក់ពាក្យ​ចូលរួម នឹងត្រូវ​បានជ្រើសរើស​ដោយ​គណៈកម្មការ​បច្ចេក​ទេស​ជ្រើសរើស និង​វាយតម្លៃ​ជ្រើស​យក​៧​ក្រុម ហើយ​ក្នុង​មួយក្រុម​មាន​២​នាក់​។



​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​ដែល​បាន​ផ្សាយ នៅ​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ បាន​ឲ្យ​ដឹងថា បេក្ខជន​ដែល​បាន​សុំ​ចុះឈ្មោះ​ដាក់ពាក្យ​ចូលរួម នឹងត្រូវ​បានជ្រើសរើស​ដោយ​គណៈកម្មការ​បច្ចេក​ទេស​ជ្រើសរើស និង​វាយតម្លៃ យក​ចំនួន ៧​ក្រុម ដោយ​ក្នុង​មួយក្រុម​មាន​សមាជិក ២​នាក់​។ បេក្ខជន​ដែល​បាន​ចុះឈ្មោះ​ដាក់ពាក្យ​ប្រ​គួ​ត​ប្រជែង​នេះ មកពី​សាកលវិទ្យាល័យ​ន័​រ​តុ​ន វិទ្យាស្ថាន​បច្ចេកវិទ្យា​ភ្នំពេញ និង​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​។

​ក្រសួងទេសចរណ៍​បន្ថែ​ម​ទៀតថា គណៈកម្មការ​វាយតម្លៃ​ការប្រកួតប្រជែង​ស្ថាបត្យកម្ម​ផ្ទះ​ស្នាក់​កម្ពុជា នឹង​ជ្រើសរើស​ស្នាដៃ​ឆ្នើម​០៣​ក្រុម​(Top 3) ហើយ​នឹងដាក់​ផ្សព្វផ្សាយ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) ដើម្បី​អនុញ្ញាតឱ្យ​សាធារណៈជន​ចូលរួម​ផ្តល់​ចំណាត់ថ្នាក់​បន្ថែមទៀត និង​ដើម្បី​ឈានដល់​កំណត់​ពិន្ទុ​ជ្រើសរើស​ចុងក្រោយ លេខ​១ លេខ​២ និង​លេខ​៣ គឺ​ចាប់ពី​ថ្ងៃទី​១១ ខែសីហា ដល់​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៧​នេះ​។​

​លោក ណេ​ប សាមុត អគ្គលេខាធិការ​គណៈកម្មកា​រ​ជាតិ​វាយតម្លៃ​ទីក្រុង​ស្អាត នៃ​ក្រសួងទេសចរណ៍ ដែល​បានរៀបចំ​ឲ្យ​មានការ​ប្រ​គួ​ត​ប្រជែង​ដណ្ដើមយក​ជ័យលាភី​រចនា​ស្ថាបត្យកម្ម​ផ្នែក​ខាងក្នុង​ផ្ទះ​ស្នាក់​កម្ពុជា​នេះ បាន​ថ្លែងថា ការប្រកួត​នេះ​មាន​គោលបំណង ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ​ពី​ផ្ទះ​ស្នាក់​កម្ពុជា​, ស្វែងរក​នូវ​គំរូ​ស្ថាបត្យកម្ម​ផ្នែក​ខាងក្នុង​នៃ​ផ្ទះ​ស្នាក់ និង​ផ្សព្វផ្សាយ​ដល់​សាធារណៈជន​ឱ្យ​យល់​ពី​រចនាបទ​នៃ​ផ្ទះ​ស្នាក់​ទៅតាម​ស្តង់ដារ​ផ្ទះ​ស្នាក់​កម្ពុជា​។



​ក្រសួងទេសចរណ៍​បានបញ្ជាក់​ទៀតថា មកដល់​ពេលបច្ចុប្បន្ន​នេះ​កម្ពុជា​មានផ្ទះ​ស្នាក់​ចំនួន ៧  ដែល​បានទទួល​ស្តង់ដា​ផ្ទះ​ស្នាក់​កម្ពុជា ហើយ​ក្នុងចំណោម​នោះ​ផ្ទះ​ស្នាក់​កម្ពុជា​ចំនួន ៥ ទទួលបាន​ស្តង់ដា​ផ្ទះ​ស្នាក់​អាស៊ាន​។​

​ក្រុម​ទាំង​០៧ (​ប្រាំពីរ​) បានទទួល​យោបល់​ប្រឹក្សា​ពី​គណៈកម្មការ​បច្ចេកទេស​ជាច្រើន​ដងដោយ​ផ្អែកលើ​ស្តង់ដា​ផ្ទះ​ស្នាក់​កម្ពុជា និង​ស្តង់ដា​ផ្ទះ​ស្នាក់​អាស៊ាន​មុននឹង​ទទួលបាន​គម្រោង​ប្លង់​ស្ថាបត្យកម្ម​ផ្ទះ​ស្នាក់​រួម ជាមួយ​ម៉ា​កែ​ត​ដែល​និង​ត្រូវធ្វើ​បទ​បង្ហាញ​ចុងក្រោយ​ជូន​គណៈកម្មការ​សម្រេច និង​ជ្រើសរើស​ជ័យលាភី​៕






Tag:
 ក្រសួងទេសចរណ៍​
 ​ គម្រោង​ប្លង់​ស្ថាបត្យកម្ម​
  ​ផ្ទះ​ស្នាក់​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com