ពីនេះ ពីនោះ
រូបត្លុក
បុគ្គលិកមុនសុំឡើងប្រាក់ខែ គួរសួរខ្លួនឯងថា បានធ្វើអ្វីខ្លះសម្រាប់ស្ថាប័ន?
× ភ្នំពេញ៖ ស្ថាប័នណាក៏ដោយ តែងតែមានបុគ្គលិកសុំថៅកែ ដំឡើងប្រាក់ខែជានិច្ច។ ក៏ប៉ុន្តែបុគ្គលិកខ្លះមិនដែលសួរខ្លួនឯងទេថា ពួកគេបានសម្រេចលទ្ធផលអ្វីខ្លះសម្រាប់ស្ថាប័ន។ បុគ្គលិកខ្លះ ចង់បានប្រាក់ខែច្រើន តែលទ្ធផលនៃការងាររបស់ពួកគេសម្រាប់ក្រុមហ៊ុន មានបរិមាណតិចតួច។ អ្នកខ្លះ មានម៉ោងការងារ ៨ ម៉ោង ចំណាយពេលលេង Facebook មើល YouTube អស់ ៥ ទៅ ៦ ម៉ោងទៅហើយក្នុងមួយថ្ងៃ។ បញ្ហាទាំងនេះ ធ្វើឲ្យថៅកែភាគច្រើនពិបាកនឹងយល់ព្រមដំឡើងប្រាក់ខែជូនតាមការស្នើសុំរបស់បុគ្គលិកទាំងនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com