ពីនេះ ពីនោះ
គួរសរសេរពាក្យ«ខេត្ត»បែបនេះ ត្រូវជាង«ខែត្រ» !
× ពលរដ្ឋខ្មែរមួយចំនួននៅតែសរសេរពាក្យ «ខែត្រ» ដែលមានន័យដូចនឹងពាក្យ «ខេត្ត» នេះដដែល។ ប៉ុន្តែ បើតាមសេចក្តីពន្យល់នៅក្នុងវចនានុក្រមខ្មែរសម្តេច ជួន ណាត សរសេរឱ្យត្រូវ គួរសរសេរ «ខេត្ត» ត្រូវជាង ពីព្រោះពាក្យ «ខែត្រ» ច្រើនប្រើតាមទម្លាប់ជាយូរមកហើយ។
នាមសព្ទ «ខេត្ត» ឬ «ខែត្រ» មានន័យថា ជាភាគផែនដីដែលបែងជាអន្លើៗ មានប្រជុំស្រុកច្រើនដោយរដ្ឋបាលបញ្ញត្ត។ ឧទាហរណ៍៖ ខេត្តកណ្ដាល, ខេត្តកំពង់ចាម ។ ល ។ ពាក្យ «ខែត្រ» នេះ គឺប្រើតាមទម្លាប់ជាប់មកជាយូរហើយ, បើសរសេរឲ្យត្រូវ គួរសរសេរ «ខេត្ត» តាមរូបដើមក៏បាន៕
© រក្សាសិទ្ធិដោយ thmeythmey.com