ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កត្តា​ប្រឈមមុខ ដែល​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​ស្រី មិន​ងាយ​មានកូន​បាន​
06, Oct 2021 , 7:04 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​បុរស​ប្រឈម​កាន់តែខ្លាំង​នឹង​ភាព​មិនអាច​មានកូន​បាន​ទៅ​?



​សុខភាព​ទូទៅ និង​របៀប​រស់នៅ​រប​ស់បុ​រស​អាច​ប៉ះពាល់​នឹង​គុណភាព និង​បរិមាណ​មេជី​វិត​ឈ្មោល​របស់​ខ្លួនឯងបាន​។ កត្តា​ច្រើននាស់​ដែល​អាច​បន្ថយ​ចំនួន​របស់​មេជី​វិត​ឈ្មោល ឬ​គុណភាព​របស់​វា​បាន​ដូចជា​៖
•    អាយុ​កាន់តែច្រើន​
•    ប្រើ​ថ្នាំញៀន​
•    ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​
•    ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ឬ​ញឹកញាប់​
•    ជក់បារី​
•    ប៉ះពាល់​នឹង​ជាតិពុល​ដូចជា ថ្នាំ​សម្លាប់​សត្វល្អិត ជាតិ​សំណរ និង​ផ្សែង​បំពុល​បរិ​ដ្ឋា​ន​
•    ព្យាបាល​ជំងឺមហារីក​ដោយ​ប្រើ​ថ្នាំ​មហារីក ឬ​បាញ់​កាំរស្មី​
•    មាន​បញ្ហា​សុខភាព​ដូចជា លើស​សម្ពាធ​ឈាម ជំងឺ​ទឹកនោមផ្អែម ជំងឺ​តម្រងនោម ឬ​បញ្ហា​អ័រម៉ូន​

​តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​កាន់តែខ្លាំង​នឹង​ភាព​មិនអាច​មានកូន​បាន​ទៅ​?
​ការដែល​មិន​ជ្រុះ​អូ​វ៉ុល និង​មិនអាច​មានកូន​បាន​របស់​ស្ត្រី​អាច​បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជា​៖
•    អាយុ​កាន់តែច្រើន​
•    ប្រើ​ថ្នាំញៀន​
•    ប្រើ​ថ្នាំ​គ្មាន​វេជ្ជបញ្ជា​
•    ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ឬ​ញឹកញាប់​
•    ជក់បារី​
•    ស្ត្រេ​ស និង​អស់កម្លាំង​
•    ហាត់​កីឡាអត្តពលកម្ម (​រត់​ម៉ា​រ៉ា​តុង ឬ​លើក​ទម្ងន់​)
•    មាន​ជំងឺ​កាមរោគ​
•    មាន​បញ្ហា​សុខភាព​ដូចជា លើស​សម្ពាធ​ឈាម និង​ទឹកនោមផ្អែម​
•    បញ្ហា​អ័រម៉ូន​ដូចជា ជំងឺ​ចង្កោម​រោគសញ្ញា​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ និង​ក្រពេញ​អូ​វ៉ែ​ខ្សោយ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com