ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ពលករក្រៅប្រទេសជួយសេដ្ឋកិច្ចក្នុងរយៈពេលខ្លី តែរយៈពេលវែងពួកគេជាបន្ទុករបស់រដ្ឋាភិបាល
× ភ្នំពេញ៖ អ្នកវិភាគសេដ្ឋកិច្ច លោក ង៉ែត ជូ ថ្លែងថា ការរកប្រាក់ចំណូលផ្ទេរចូលក្នុងប្រទេសរបស់ពលករខ្មែរ បានផ្ដល់ផលល្អសម្រាប់សេដ្ឋកិច្ចក្នុងរយៈពេលខ្លី។ ពលករខ្មែរនៅក្រៅប្រទេសមានចំនួនប្រមាណ ១,១៥លាននាក់ ដោយពួកគេផ្ទេរថវិកាប្រហែល ១៧០០លានដុល្លារអាមេរិកមកកម្ពុជាក្នុងមួយឆ្នាំ។ ប៉ុន្តែបើគិតទៅអនាគតសម្រាប់រយៈពេលវែង លោក ង៉ែត ជូ លើកឡើងថា ពលករទាំងនោះ ពេលត្រឡប់មកវិញ នឹងក្លាយជាបន្ទុករបស់រដ្ឋាភិបាល ព្រោះពួកគេធ្វើការដោយគ្មានជំនាញ ឬជំនាញកម្រិតទាប។
លោក ង៉ែត ជូ មានប្រសាសន៍ថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់ខ្លាំងលើការបណ្ដុះបណ្ដាលជំនាញដល់ពលរដ្ឋក្នុងកម្រិតសមរម្យមួយ ដើម្បីឲ្យពួកគាត់អាចចាប់យកជំនាញថ្មីៗសម្រាប់ជីវភាពយូរអង្វែង និងជួយអភិវឌ្ឍន៍ប្រទេសជាតិ។ លើសពីនេះ ភាពមានជំនាញដល់ពលរដ្ឋ ក៏ជាការឆ្លើយតបនឹងតម្រូវការរបស់អ្នកវិនិយោគបរទេសក្នុងប្រទេសកម្ពុជាផងដែរ។
សូមស្ដាប់កិច្ចសម្ភាសរវាង លោក ញ៉ុង ហេង អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ និង លោក ង៉ែត ជូ ដូចតទៅ៖
Tag:
ពលករ
ង៉ែត ជូ
ជំនាញ
© រក្សាសិទ្ធិដោយ thmeythmey.com