ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ពលករ​ក្រៅប្រទេស​ជួយ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី តែ​រយៈពេល​វែង​ពួកគេ​ជា​បន្ទុក​របស់​រដ្ឋាភិបាល​
13, Aug 2017 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អ្នកវិភាគ​សេដ្ឋកិច្ច លោក ង៉ែត ជូ ថ្លែងថា ការរក​ប្រាក់ចំណូល​ផ្ទេរ​ចូលក្នុង​ប្រទេស​របស់​ព​លករ​ខ្មែរ បានផ្ដល់​ផល​ល្អ​សម្រាប់​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ខ្លី​។ ពលករ​ខ្មែរ​នៅក្រៅ​ប្រទេស​មាន​ចំនួន​ប្រមាណ ១,១៥​លាន​នាក់ ដោយ​ពួកគេ​ផ្ទេរ​ថវិកា​ប្រហែល ១៧០០​លាន​ដុល្លារ​អាមេរិក​មក​កម្ពុជា​ក្នុង​មួយឆ្នាំ​។ ប៉ុន្តែ​បើ​គិត​ទៅ​អនាគត​សម្រាប់​រយៈពេល​វែង លោក ង៉ែត ជូ លើកឡើងថា ពលករ​ទាំងនោះ ពេល​ត្រឡប់មកវិញ នឹង​ក្លាយជា​បន្ទុក​របស់​រដ្ឋា​ភិ​បាល ព្រោះ​ពួកគេ​ធ្វើការ​ដោយ​គ្មាន​ជំនាញ ឬ​ជំនាញ​កម្រិត​ទាប​។​



​លោក ង៉ែត ជូ មានប្រសាសន៍ថា រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​ខ្លាំង​លើ​ការបណ្ដុះបណ្ដាល​ជំនាញ​ដល់​ពលរដ្ឋ​ក្នុង​កម្រិត​សមរម្យ​មួយ ដើម្បី​ឲ្យ​ពួកគាត់​អាច​ចាប់យក​ជំនាញ​ថ្មីៗ​សម្រាប់​ជីវភាព​យូរអង្វែង និង​ជួយ​អភិវឌ្ឍន៍​ប្រទេសជាតិ​។ លើសពីនេះ ភាព​មាន​ជំនាញ​ដល់​ពលរដ្ឋ ក៏​ជាការ​ឆ្លើយតប​នឹង​តម្រូវការ​របស់​អ្នកវិនិយោគ​បរទេស​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។

​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង លោក ញ៉ុ​ង ហេង អ្នកយកព័ត៌មាន​នៃ​សារព័ត៌មាន​ថ្មីៗ និង លោក ង៉ែត ជូ ដូចតទៅ​៖





Tag:
 ពលករ​
  ង៉ែត ជូ​
  ជំនាញ​
© រក្សាសិទ្ធិដោយ thmeythmey.com