ជាតិ
លោក ស៊ុន ចាន់ថុល សន្យា​ផ្ដល់​ម៉ូតូ​ម្នាក់​មួយគ្រឿង​ដល់​សិស្ស​ជាប់​និទ្ទេស​A ក្នុងស្រុក​កោះធំ​
13, Aug 2017 , 5:59 pm        
រូបភាព
ដោយ:
​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​សន្យា​ផ្ដល់​ទោចក្រយានយន្ត (​ម៉ូតូ​) ចំនួន​មួយគ្រឿង​ក្នុង​ម្នាក់ៗ បើ​សិស្ស​ក្នុងស្រុក​កោះធំ ខេត្តកណ្ដាល​រូប​ណា​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ទទួលបាន​និ​ទ​ន្ទេ​ស A ក្នុង​ឆ្នាំ​២០១៧ នេះ​។



​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​លោកគ្រូ​-​អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ​ជាង ៧០០​នាក់ ក្នុងស្រុក​កោះធំ នៅ​ថ្ងៃទី​១៣​ខែសីហា​នេះ លោក ស៊ុន ចាន់ថុល បាន​សន្យាថា សិស្ស​ជាប់​និទ្ទេស A នឹង​ទទួលបាន​ម៉ូតូ​មួយគ្រឿង ហើយ​សិស្ស​ជាប់​បាក់​ឌុប​នឹង​ទទួលបាន​ប្រាក់​ឧបត្ថម​ចំនួន ១០​ម៉ឺន​រៀល​។ លើសពីនេះ ដោយមាន​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​ម៉ាឡេស៊ី លោក ស៊ុន ចាន់ថុល នឹង​ផ្ដល់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន ១៥​កន្លែង និង​អាហារូបករណ៍​ក្នុងប្រទេស​មួយចំនួន​ដល់​សិស្ស​ក្នុងស្រុក​កោះធំ​។

​លោក ស៊ុន ចាន់ថុល ដែល​ធ្លាប់​រៀនសូត្រ​នៅក្នុង​ស្រុក​កោះធំ​នេះដែរ​នោះ បាន​ណែនាំ​ដល់​សិស្ស​ជិត​ប្រឡង​ទាំងនោះ ឲ្យ​ខិតខំ​រៀនសូត្រ​ឲ្យ​អស់ពី​សមត្ថភាព និង​រំឭក​មេរៀន​ឡើងវិញ​ឲ្យ​បាន​ញឹកញាប់​។ បន្ថែម​ពីនេះ លោក​បាន​ប្រាប់​ឲ្យ​សិស្សានុសិស្ស​ត្រូវមាន​គោលដៅ​ច្បាស់លាស់ និង​មាន​ផែនការ​មុត​ស្រួច​ដើម្បី​សម្រេច​វត្ថុបំណង​របស់​ខ្លួនគេ​ម្នាក់ៗ​៕


© រក្សាសិទ្ធិដោយ thmeythmey.com