ជាតិ
សង្គមជាតិ
ជនណាញុះញង់​កុំឲ្យយោធិនស្តាប់​បង្គាប់​ ត្រូវជាប់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ​
13, Aug 2017 , 6:08 pm         4865
រូបភាព
ដោយ: ថ្មីៗ
ជនណាប្រព្រឹត្តអំពើ​ញុះញង់កុំ​ឲ្យយោធិនស្តាប់​បង្គាប់ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី ២  ឆ្នាំ​ ទៅ ៥ ឆ្នាំ។


មាត្រា ៤៧១ នៃក្រមព្រហ្មទណ្ឌ បានចែងពីបទល្មើស ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់។ មាត្រានេះ បានចែងថា អំពើញុះញង់ដោយផ្ទាល់ កុំឲ្យយោធិន​ស្តាប់​ប​ង្គាប់ ដើម្បីធ្វើ​ឲ្យខូច​ខាត​ការ​ការពារ​ជាតិ​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ​ និងពិន័យពី ៤ លាន​រៀល​ទៅ​ ១០ លាន​រៀល​។

ចំណែកមាត្រា ៤៧២ បានចែង​ពីបទ ធ្វើ​ឲ្យខូច​ទឹកចិត្ត​កងទ័ព​។ មាត្រានេះ ​បាន​កណត់​​ថា អំពើ​ចូលរួមក្នុង​ការ​ធ្វើឲ្យខូច​ទឹកចិត្តកងទ័ព ដើម្បិធ្វើ​ឲ្យខូចខាត​ការការពារជាតិ ត្រូវផ្តន្ទាទោសដាក់​ពន្ធាន​គារ​ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ​ និងពិន័យពី ៤ លាន​រៀល​ទៅ​ ១០ លាន​រៀល៕
Tag:
 ច្បាប់
  កងទ័ព
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ