ជាតិ
សង្គមជាតិ
ជនណាញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ ត្រូវជាប់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ
× ជនណាប្រព្រឹត្តអំពើញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់ ត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ។
មាត្រា ៤៧១ នៃក្រមព្រហ្មទណ្ឌ បានចែងពីបទល្មើស ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់។ មាត្រានេះ បានចែងថា អំពើញុះញង់ដោយផ្ទាល់ កុំឲ្យយោធិនស្តាប់បង្គាប់ ដើម្បីធ្វើឲ្យខូចខាតការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យពី ៤ លានរៀលទៅ ១០ លានរៀល។
ចំណែកមាត្រា ៤៧២ បានចែងពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព។ មាត្រានេះ បានកណត់ថា អំពើចូលរួមក្នុងការធ្វើឲ្យខូចទឹកចិត្តកងទ័ព ដើម្បិធ្វើឲ្យខូចខាតការការពារជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធានគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យពី ៤ លានរៀលទៅ ១០ លានរៀល៕ © រក្សាសិទ្ធិដោយ thmeythmey.com